Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ

Media LNN | Jun 03, 2023
រាជរដ្ឋាភិបាលមិនលុបចោលជំហរចំពោះការត្រួតពិនិត្យប្រភពលុយមកពីអង្គការនានានោះទេ
Clinic narith

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលប្រកាន់ជំហរជានិច្ចចំ ពោះធ្វើការត្រួតពិនិត្យប្រភពលុយរបស់អង្គការ សមាគមនានា ដែលកំពុងនៅប្រទេសកម្ពុជា បើទោះបីជាករណីនេះត្រូវបានរិះគន់ពីបណ្តាប្រទេសមួយចំនួនក៏ដោយ។ក្នុងឱកាសអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនលុបចោលនោះទេ នូវរបាយការណ៍ហិរញ្ញវត្ថុចំពោះអង្គការ សមាគមក្រៅរាជរដ្ឋាភិបាលនានា ខណៈអង្គការខ្លះទទួលលុយពីប្រទេសគេមកដោយមានចេតនាចង់បំផ្លាញប្រទេសកម្ពុជា និងរំខានដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារទៅមិត្តភក្តិបរទេសមួយចំនួនជាថ្មីម្តងទៀតឳ្យឈប់ជាបន្ទាន់ផងដែរ ក្នុងការផ្តល់កញ្ចប់ថវិកាដល់អ្នកតវ៉ាដែលជាអតីតបុគ្គលិកក្រុមហ៊ុនណាហ្គា វើល ហើយដកដៃចេញភ្លាមពីបញ្ហានេះ ខណៈករណីនេះសម្តេចបានដឹងច្បាស់ហើយថាបានលុយពីណា ហើយចែកគ្នានៅកន្លែងណា៕