Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-ចិន សន្យាពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាង​កងទ័ពទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត

Media LNN | Jun 03, 2023
កម្ពុជា-ចិន សន្យាពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាង​កងទ័ពទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត
Clinic narith

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០(កិច្ចសន្ទនាសាំងគ្រីឡា) នៅ​ប្រទេសសឹង្ហបុរី​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំ​ទ្វេភាគីជា​មួយ លោក លី សាងហ្វ៊ូ(Li Shangfu )រដ្ឋមន្ត្រីការពារជាតិចិនដោយនៅក្នុងកិច្ចជំនួបនោះប្រមុខការពារជាតិ ទាំងពីរបានសន្យាពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាង​កងទ័ពទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ក្នុងកិច្ចជំនួបនោះ លោក លី សាងហ្វ៊ូ ក៏បានលើកឡើងពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង​កងទ័ព​ប្រទេសទាំងពីរកម្ពុជា ចិនឲ្យកាន់តែរីកចម្រើន និងជិតស្និតថែមទៀត ដែលក្នុងនោះរួមមាន​ទាំងកិច្ចសន្ទនារវាង​កងទ័ពជើងគោកប្រទេសទាំងពីរ និងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ផងដែរ ។​ប្រមុខការពារជាតិ​ចិនរូបនេះបានបញ្ជាក់បន្ថែមទៀតថា« ភាគីយើងទាំងពីគួរសហការគ្នាជំរុញ សន្តិភាព និងស្ថេរភាពក្នុងដំបន់»។

លោកបន្តថា នៅក្នុងដំណើរការចូលរួមកិច្ចប្រជុំ សាំងគ្រីឡា នៅប្រទេសសឹង្ហបុរីនេះលោក​នឹងធ្វើបទបង្ហាញក្នុងសម័យ​ប្រជុំពេញអង្គលើកទី៥លើប្រធានបទ«គំនិតផ្តួចផ្តើមសន្តិសុខសាកលថ្មី នៃប្រទេសចិន»។ បទបង្ហាញនេះគឺផ្តោតសំខាន់ទៅលើគោលគំនិត កសាងសហគមន៍ ជោគវាសនារួមមនុស្សជាតិ និង ផ្តោតទៅលើការ​កសាងសហគម៍ កសាងជោគវាសនារួម អាស៊ីប៉ាស៊ីហ្វិក និង សហគមន៍សន្តិសុខអាស៊ីផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ព​ប្រទេសទាំង​ពីរ ដោយនាពេលកន្លងមក បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និត បាននាំមកនូវការ​រីកចំរើនដល់កងទ័ពទាំងពីរបានយ៉ាងល្អប្រសើរ ។

សម្តេចពិជ័យសេនា បានរំលឹកឡើងវិញអំពីកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនៅកម្ពុជា ឆ្នាំ ២០២២ ដែលបានដំណើរកិច្ចប្រជុំប្រកបដោយជោគជ័យ ក្នុងនេះក៏មានការចូលរួមចំណែកពីមិត្តចិន ដែលបានជួយ​ដល់កម្ពុជាលើមធ្យោបាយដឹកជញ្ជូនផងដែរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្កត់ធ្ងន់ថា នឹងបន្តពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយកងទ័ពរំដោះប្រជាជនចិន អោយកាន់តែជិតស្និត និង រឹងមាំថែមទៀត ។ ឆ្លៀតក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអញ្ជើញលោក លី សាងហ្វ៊ូ មកធ្វើទស្សនៈកិច្ចជា​ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះផងដែរ៕

9c2646a975e6250efa03d023ca0816bb_w_800_h_450-1324-Cheam-phorn1-Copy-1024x759-75