Alynana Media Cambodia
Icon Collap
clinic narit

ប្រជាពលរដ្ឋប្រមាណ៦០០នាក់ទទួលបានការពិនិត្យនិងព្យាបាលជំងឺ ដោយឥត គិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី

Media LNN | Jun 05, 2023
ប្រជាពលរដ្ឋប្រមាណ៦០០នាក់ទទួលបានការពិនិត្យនិងព្យាបាលជំងឺ ដោយឥត គិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី
Clinic narith

AKP ព្រះវិហារ ថ្ងៃទី០៥ ខែមិថុនា​ ឆ្នាំ២០២៣

ប្រជាពលរដ្ឋមកពី៤ឃុំ គឺ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ឃុំរក្សា ឃុំរមទម និងឃុំរដោះ ស្រុករវៀង ប្រមាណ៦០០នាក់ទទួលបានការពិនិត្យនិងព្យាបាលជំងឺ ដោយឥត គិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ស្ថិតក្នុងបរិវេណសាលាបឋមសិក្សា និង អនុវិទ្យាល័យព្រះឃ្លាំង ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាលពីថ្ងៃ ១រោច ខែជេស្ឋ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃអាទិត្យ ទី០៤ ខែមិថុនា​ ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថា ក្នុងនាម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រះវិហារ និងក្រុមការងារនៃមន្ទីរ សុខាភិបាល ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកត្បែងមានជ័យ ស្រុករវៀង បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

លោក គួង ឡូ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្ត ព្រះវិហារ បង្កើតឡើងនៅដើមឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងរូបលោកផ្ទាល់ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំខេត្ត ព្រះវិហារ ដែលមានសមាជិកសរុបចំនួន២៥០នាក់ ដែលជាវេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី ទន្តបណ្ឌិត គិលានុបដ្ឋាន និងឆ្មប បម្រើការងារតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជននានាក្នុងខេត្តព្រះវិហារ។

លោកវេជ្ជបណ្ឌិតបានបន្តថា នៅថ្ងៃនេះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រះវិហារចំនួន១៥០នាក់ នឹងផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយ ឥតគិតថ្លែ ដោយមានសេវាសំខាន់ៗទាំងអស់ចំនួន១១រួមមាន៖ ១. សេវា ពិនិត្យ ព្យាបាលជំងឺទូទៅ, ២. សេវា ពិនិត្យ ដោយអេកូសាស្ត្រ, ៣. សេវា វះកាត់តូច, ៤. សេវា ពិនិត្យ និងព្យាបាលជំងឺកុមារ, ៥. សេវា ពិនិត្យ និងព្យាបាលជំងឺទឹកនោមផ្អែម និងលើស សម្ពាធឈាម។ ៦, សេវាពិនិត្យនិងព្យាបាលជំងឺផ្លូវចិត្ត, ៧. សេវា ពិនិត្យ និងព្យាបាល ជំងឺច្រមុះ ត្រចៀក និងបំពង់ក, ៨.សេវាពិនិត្យព្យាបាលមាត់ធ្មេញ, ៩. សេវា ពិនិត្យ និងព្យាបាលផ្នែកសម្ភព និងរោគស្ត្រី, ១០. សេវា ពិនិត្យ ព្យាបាលជំងឺភ្នែក និង១១. សេវា ចាក់វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំង១១មុខសម្រាប់កុមារមានអាយុក្រោម៥ឆ្នាំ។

ក្នុងឱកាសនោះ ឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ ថា សកម្មភាពមនុស្សធម៌នេះអាចប្រព្រឹត្តទៅបាន ក៏ដោយសារប្រទេសជាតិមានស្ថិរភាព និង សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើនឥតឈប់ឈរ។ ដូចនេះ យើងត្រូវតែរួមគ្នាថែរក្សាសុខ សន្តិភាព និងស្ថិរភាពតាមគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យបានគង់វង្ស៕

7-doanthethaovn-rker26-8-5-40-235