Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ធ្វើឱ្យតំបន់ខ្ពង់រាប និងសមុទ្ទមានភ្លៀងលាយនឹងខ្យល់កន្ត្រាក់

Media LNN | Jun 06, 2023
ចាប់ពីស្អែកទៅ កម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ធ្វើឱ្យតំបន់ខ្ពង់រាប និងសមុទ្ទមានភ្លៀងលាយនឹងខ្យល់កន្ត្រាក់
Clinic narith

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣) ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលធ្វើឱ្យអាកាសធាតុនៅតំបន់មួយចំនួនមានរបាយទឹកភ្លៀង និងខ្យល់កន្ត្រាក់ដូចខាងក្រោម៖១-តំបន់ទំនាបកណ្តាល៖ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥ ºC - សីតុណ្ហភាពអតិបរមាពី៣២-៣៤ ºC។ សម្រាប់បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ដោយឡែក ចំពោះបណ្តាខេត្ត-រាជធានី នៅភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ 

២-តំបន់ខ្ពង់រាប៖ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦ °C សីតុណ្ហភាពអតិបរមាពី៣០-៣២ ºC អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។៣-តំបន់មាត់សមុទ្រ៖ មានសីតុណ្ហភាពអប្បបរមាពី២៥-២៧ºC សីតុណ្ហភាពអតិបរមាមានពី៣០-៣២ °C  អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្ថែមដោយរលកសមុទ្រមានកម្ពស់ខ្ពស់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ...៕