មន្ត្រីកាណាដា នៅថ្ងៃទី០៥ ខែឧសភា បានបញ្ជាក់ថា ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន កំពុងបង្កការគំរាមកំហែង និងបំផ្លិចបំផ្លាញប្រទេសកាណាដា ចំពេលមានការព្យាករថា អាកាសធាតុក្តៅ និងស្ងួត ទំនងជាបន្តរហូតដល់ចុងរដូវក្តៅ។
ប្រទេសកាណាដាកំពុងប្រឈមនឹងភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈបច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន ៤១៣កន្លែង ក្នុងនោះ ២៤៩កន្លែង ត្រូវបានគេចាត់ទុកថា មិនអាចគ្រប់គ្រងបាន ហើយមនុស្សប្រហែល ២៦,០០០នាក់កំពុងស្ថិតក្រោមការបញ្ជាឲ្យជម្លៀសខ្លួននៅទូទាំងប្រទេស។