Alynana Media Cambodia
Icon Collap
clinic narit

កម្លាំងបរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែងចុះពិនិត្យទីតាំងដីព្រៃជាច្រើនហិកតាដែលពលរដ្ឋលួចកាប់ទន្ទ្រាន

Media LNN | Jun 06, 2023
កម្លាំងបរិស្ថាន និងអាជ្ញាធរខេត្តស្ទឹងត្រែងចុះពិនិត្យទីតាំងដីព្រៃជាច្រើនហិកតាដែលពលរដ្ឋលួចកាប់ទន្ទ្រាន
Clinic narith

ស្ទឹងត្រែង៖ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឲ្យដឹងថា ដីព្រៃក្នុងដែនអភិរក្ស ជីវៈចម្រុះ តំបន់ការពារដោយក្រសួងបរិស្ថាន ចំណុចអូរប្រាំដំឡឹង ស្ថិតក្នុងភូមិអន្លង់ស្វាយនិងភូមលើ ឃុំព្រះរំកិលស្រុកបូរីអូរស្វាយសែនជ័យ រាប់រយរាប់ពាន់ហិកតា ត្រូវបានកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិពីសំណាក់ប្រជាពលរដ្ឋមកពីតាមខេត្តផ្សេងៗ ដូចជាខេត្តព្រះវិហារ រតនគិរី មណ្ឌលគិរី តាកែវ កណ្ដាក កំពង់ធំ ព្រៃវែង កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និងខេត្តស្វាយរៀងជាដើម។ល។

លោកប្រធានមន្ទីរបន្ដថា កន្លងមកក្រុមការងារជំនាញបានចុះបង្ក្រាបនិងឃាត់ខ្លួនមេខ្លោងឈ្មោះ អ៊ិន ភុំ ភេទប្រុសអាយុ៤៥ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រះរំកិលស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង ដែលបានកែនប្រជាពលរដ្ឋរាប់រយគ្រួសារ មកកាប់រានដីព្រៃរបស់រដ្ឋ ត្រូវបានតុលាសម្រេចផ្ដន្ទាទោសតាមមាត្រា៦២ ចំណុចទី១(ថ្នាក់ទី៤)នែច្បាប់ស្ដីពិតំបន់ការពារធនធានធម្មជាតិ ឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះសន្នរួចមកហើយ កាលពីខែមីនាឆ្នាំ២០២៣។

លោកបញ្ជាក់បន្ថែមថានៅ ដើមខែមិថុនាចាប់ថ្ងៃទី១រហូតដល់ថ្ងៃទី៥នេះ លោកបានដឹកនាំកម្លាំងមន្ត្រីបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពស្រុកបូរីអូរស្វាយសែនជ័យ ចុះល្បាតនិងពិនិត្យទីតាំងដែលពលរដ្ឋបានធ្វើសកម្មភាពលួចកាប់ទន្រ្ទាន់ដីព្រៃនិងកំពង់សាងសង់លំនៅឋាន នៅចំណុចទីតាំងខាងលើនិងអប់រំណែនាំឲ្យធ្វើកិច្ចសន្យាចាកចេញហើយបញ្ឈប់ការកាប់រានដីព្រៃរបស់រដ្ឋបន្ដទៀត ហើយលំនៅឋានទាំងអស់ត្រូវរុះរើចេញជាបន្ទាន់។

លោក ឈួន ឆន អនុប្រធានការិយាល័យគ្រប់គ្រងអភិរក្សតំបន់រ៉ាមសា បានបន្ថែមឲ្យដឹងថា នៅភូមិសាស្ត្រខាងលើការកាប់រានដីព្រៃរបស់រដ្ឋនៅទីតាំងអូរប្រាំដំឡឹងនោះ មានភាពលំបាក ហើយឆ្ងាយដាច់ស្រយាល ទម្រាំកម្លាំងទៅដល់គោលដៅត្រូវចំណាយពេលជាច្រើនម៉ោងទើបទៅដល់ ។ចំណុចនេះហើយដែលធ្វើឲ្យពួកពលរដ្ឋដែលប្រព្រឹត្តបទល្មើសមានឱកាសក្នុងការធ្វើសក្មភាព តែទោះជាលំបាកយ៉ាងណាក៏កម្លាំងនៅតែអនុវត្តដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់និងដកហូតដីរបស់រដ្ឋមកគ្រប់ឲ្យបានជោគជ័យ៕