Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន រំពឹងថាថ្ងៃក្រោយកីឡានៅអាស៊ាន និងឈានដល់ការដេញថ្លៃរៀបចំ World Cup

Media LNN | Jun 07, 2023
សម្តេចតេជោ ហ៊ុន សែន រំពឹងថាថ្ងៃក្រោយកីឡានៅអាស៊ាន និងឈានដល់ការដេញថ្លៃរៀបចំ World Cup
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានដាក់ក្តីរំពឹងថា មេដឹកនាំប្រទេសសមាជិកអាស៊ាន នឹងគាំទ្រទស្សនៈសម្តេច ក្នុងការធ្វើឲ្យអាស៊ានមានវិស័យកីឡាដ៏ខ្លាំង ដែលអាចប្រកួតជាមួយបណ្តាប្រទេសក្រៅតំបន់ និងឈានដល់ការដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំ World Cup ។

ក្នុងឱកាសបើកការដ្ឋានសាង​សង់ល្បឿនលឿនភ្នំពេញ-បាវិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សម្តេចចង់ពង្រឹងចំណងមិត្តភាពរវាងប្រជាជន តាមរយៈវិស័យកីឡា។ សម្តេចតេជោ ចង់ឲ្យកីឡារបស់អាស៊ាន ក្លាយជាកីឡាមួយដ៏ខ្លាំង ហើយចង់ឲ្យតំបន់បង្កើតពានប្រចាំតំបន់ផងដែរ។

សម្តេចតេជោ​ ថែមទាំងលើកឡើងថា ក្រុមបាល់ទាត់អាស៊ានអាចយកកីឡាករ ២នាក់ ក្នុងមួយប្រទេស ហើយអាចប្រកួតជាមួយបណ្តាប្រទេសក្រៅតំបន់ ជាលក្ខណៈមិត្តភាព។ តាមរយៈនេះ អាស៊ានអាចនឹងក្លាយជាបេក្ខភាពដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាធំៗ ដូចជា World Cup និងអូឡាំពិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ពង្រឹងសាមគ្គីភាព។ យើង (អាស៊ាន) មានជាង ៦០០លាននាក់ ដោយសារតែកីឡានេះឯង ទាំងកីឡាធម្មតា និងកីឡាជនពិការ។ យើងចង់ឲ្យមានទំនាក់ទំនងកាន់តែជិតស្និត រវាងប្រជាជន និងប្រជាជន តាមរយៈវិស័យកីឡា។ យើងក៏ចង់ឲ្យវិស័យកីឡារបស់អាស៊ាន ក្លាយទៅជាកីឡាដ៏ខ្លាំង។ ខ្ញុំនឹកស្រម៉ៃថា ថ្ងៃណាមួយ អាស៊ាននឹងមានបាល់ទាត់របស់អាស៊ាន ហើយពេលនោះបាល់ទាត់របស់អាស៊ាន អាចប្រកួតជាមួយបាល់ទាត់របស់ចិន។ អាស៊ាន មានជាង ៦០០លាននាក់ ឯចិន​មានជាង ១៤០០លាននាក់ ដឹងតែរកមនុស្សបានហើយ។ យើងយកកម្ពុជា ២នាក់ ឬយកពីប្រទេសអាស៊ាន ២នាក់ ក្នុងមួយប្រទេស ដើម្បីប្រកួតគ្នា។ ថ្ងៃក្រោយ យើងអាចដេញយកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំ World Cup យើងដេញថ្លៃរៀបចំអូឡាំពិក»

បើតាមប្រសាសន៍សម្តេចតេជោ នេះជាទស្សនទាន សម្រាប់អនាគត ដែលចាប់ផ្តើមពីកម្ពុជា ហើយសង្ឃឹមថា​ ប្រទេសនានានឹងចូលរួមជាមួយនឹងអ្វីដែលជាការគិតគូររបស់កម្ពុជា និយាយមួយបែបថា ទស្សនទានរបស់ «ហ៊ុន សែន» ។

ដោយសារតែកីឡាជាផ្នែកដ៏សំខាន់ នៃការពង្រឹងចំណងមិត្តភាពបែបនេះហើយ ទើបការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកា ៧លានដុល្លារ ដើម្បីផ្តល់ឲ្យមានការមិនយកថ្លៃសំបុត្រចូលទស្សនាសម្រាប់មហាជន និងការផ្តល់កន្លែងស្នាក់សម្រាប់ប្រតិភូកីឡា ព្រមទាំងមិនយកសិទ្ធិផ្សព្វផ្សាយផងដែរ៕