Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ចង់ឲ្យចងជាកាតព្វកិច្ចសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី

Media LNN | Jun 08, 2023
សម្ដេចតេជោ ចង់ឲ្យចងជាកាតព្វកិច្ចសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុត ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី
Clinic narith

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងអំពីបំណងចង់ឲ្យមានការចងជាកាតព្វកិច្ច សម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី ក្នុងវិស័យឧស្សាហកម្ម។

 
 
 
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីចំនួន ១៨,០០០នាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ក្នុងស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣នេះ។

ក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលខាងមុខ គួររៀបចំចងជាកាតព្វកិច្ចសម្រាប់អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ចំពោះសុខទុក្ខរបស់កម្មករ-កម្មការិនី។ ការលើកឡើងដូច្នេះ ក៏ព្រោះតែសម្ដេច មើលឃើញថា ចំណែកវិស័យឧស្សាហកម្មមានរហូតដល់ ៣៨ភាគរយ ក្នុងសេដ្ឋកិច្ចជាតិ។

 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំគិតថា ថ្ងៃក្រោយនេះត្រូវចងជាកាតព្វកិច្ចតែម្ដង សម្រាប់អ្នកទទួលខុសត្រូវបំផុតរបស់កម្ពុជា សម្រាប់ការមើលទៅដល់សុខទុក្ខរបស់កម្មករ-កម្មការិនី ព្រោះហេតុអីបានជាខ្ញុំត្រូវលើកដូច្នេះ ឥឡូវប្រទេសរបស់យើងចំណែកឧស្សាហកម្មចំណែកគ្រប់ដណ្ដប់រហូតដល់ ៣៨ភាគរយហើយ ដែលផលិតផលសរុបក្នុងស្រុករបស់យើង ចំណែកឧស្សាហកម្មមានធំជាងគេទាំងអស់ បើប្រៀបធៀបនឹងកសិកម្ម និងសេវា»។

តែយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន លើកឡើងដែរថា នាពេលខាងមុខ វិស័យសេវាកម្ម មានការកើនឡើង នៅពេលវិស័យទេសចរណ៍មានការកើនឡើងដែរ។ ចំណែកគោលនយោបាយឧស្សាហកម្មរបស់កម្ពុជា នឹងពង្រីកទៅមុខបន្តទៀត៕

341189534_651478753472490_1577443956046588447_n-50

344571533_995052201861121_1187218853278943488_n-13