កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានជួបប្រជុំជាមួយព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohamed bin Salman នៅទីក្រុង Jeddah ទាក់ទងនឹងបញ្ហាមួយចំនួន។
យោងតាមការចុះផ្សាយពី RT បានបង្ហាញថា ឥស្សរជនជាន់ខ្ពស់របស់អាមេរិក បានជជែកគ្នាជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដោយ “បើកចំហរ និងស្មោះត្រង់” អំពីបញ្ហានៅប្រទេសអ៊ីស្រាអែល យេម៉ែន ស៊ូដង់ និងបញ្ហាសិទ្ធមនុស្ស។
បន្ថែមពីនោះ ភាគីតំណាងប្រទេសទាំង ២ ក៏បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពលស្អាត និងបច្ចេកវិទ្យា រវាងប្រទេសទាំង ២ ផងដែរ។
គួររំលឹកដែរថា ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុងមានភាពប្រសើរឡើងវិញជាបណ្ដើរៗ បន្ទាប់ពីជាប់គាំងអស់រយៈពេលប៉ុន្មានខែ។សូមជម្រាបបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសស្ដេចត្រាញ់ប្រេង ធ្វើឡើង មុនអារ៉ាប៊ីសាអូឌីត រៀបចំវេទិកាវិនិយោគកំពូលរវាងអារ៉ាប់ និងចិន តែ ២ថ្ងៃប៉ុណ្ណោះ៕