Alynana Media Cambodia
Icon Collap
clinic narit

ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

Media LNN | Jun 09, 2023
ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២
Clinic narith

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីភាពបិទជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។IMG_8830-5

ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាព និង​មហា​ជនប្រមាណ៧ម៉ឺននាក់។

កម្មវិធីជាច្រើននឹងត្រូវប្រារព្ធឡើង​ក្នុងពិធីបិទជាផ្លូវការនេះ ដូចជា សម្ដែងចម្រៀង «កម្ពុជាចែងចាំង» ដោយក្រុមកុមារសាលាមធ្យមសិល្បៈ, ការសម្ដែងការអប់រំកាយគុនល្បុក្កតោ, ដង្ហែក្បួនអត្តពលិកជនពិការ, សម្ដែងចម្រៀង «ភាសាបេះដូង», ដង្ហែក្បួនអ្នកស្ម័គ្រចិត្ត, ទស្សនាវីដេអូខ្លី៣នាទី, ពិធីពន្លត់ភ្លើងគប់, ពិធីបង្ហូតទង់ចុះ (APSF), ពិធីផ្ទេរទង់ (APSF) និងគោរពទង់ជាតិថៃ, ការសម្ដែងទស្សនីយភាពស្វាគមន៍ប៉ារ៉ាហ្គេម លើកទី១៣ របស់ថៃ, សិល្បៈចម្រៀងខ្មែរ, ចម្រៀង «កម្ពុជាសូមអរគុណ» និងអុជកាំជ្រួចអប​អរសាទរ។IMG_8747-28

កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុង​ប្រទេស​​ទាំង១១នៅអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។OIP-23

photo_2023-06-07_07-38-48-19គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃទី០៩ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៧០គ្រឿង ឈរលេខរៀងទី៨ រួមមាន៖ មេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៤៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៤០១គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥៕