យោងតាមការចុះផ្សាយពី VNExpress បានបង្ហាញថា សេចក្ដីសម្រេចមួយនេះ ធ្វើឡើងអំឡុងកិច្ចប្រជុំមេបញ្ជាការយោធា នៃប្រទេសជាសមាជិកអាស៊ាន ១០ ប្រទេស នៅឥណ្ឌូណេស៊ី។
ដោយឡែក មេបញ្ជាការយោធាឥណ្ឌូណេស៊ី ឧត្តមនាវី Yudo Margono បានប្រាប់សារព័ត៌មាន Antara ថា សមយុទ្ធយោធាមួយនេះនឹងធ្វើឡើងនៅខែកញ្ញា និងមិនរួមបញ្ចូលការបណ្តុះបណ្តាលប្រតិបត្តិការប្រយុទ្ធណាមួយឡើយ ពោលគឺគ្រាន់តែកំពុងពង្រឹង “ភាពជាកណ្តាលរបស់អាស៊ាន” ប៉ុណ្ណោះ។
សូមជម្រាបដែរថា អ្នកនាំពាក្យយោធាឥណ្ឌូណេស៊ី Julius Widjojono បាននិយាយថា សមយុទ្ធនេះគឺទាក់ទងទៅនឹង “ហានិភ័យខ្ពស់នៃគ្រោះមហន្តរាយនៅអាស៊ី ជាពិសេសអាស៊ីអាគ្នេយ៍”៕