Alynana Media Cambodia
Icon Collap
clinic narit

គម្រោងគ្រប់គ្រងទឹកអង្គរនឹងបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ និងលើកកម្ពស់ជីវភាពសហគមន៍

Media LNN | Jun 10, 2023
គម្រោងគ្រប់គ្រងទឹកអង្គរនឹងបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ និងលើកកម្ពស់ជីវភាពសហគមន៍
Clinic narith

សៀមរាប៖ មន្ត្រីជានខ្ពស់នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា គម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចិរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ចៀសតំបន់សៀមរាប អង្គរ ពីការលិចលង់ដោយទឹកជំនន់។photo_2023-06-07_07-38-48-23

មានប្រសាសន៍នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាវាងអាជ្ញាធរជាតិអប្សរានិងក្រសួងការបទេសនិងពាណិជ្ជកម្មក្រៅរបស់ប្រទេសនូវែលសេឡង់ លើគម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចិរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ដែលមានក្នុងរយៈពេល៥ឆ្នាំទៅមុខ ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ បានលើកឡើងថា គម្រោងនេះ មានបំណងអនុវត្តន៍លើគម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចិរភាព អាជ្ញាធរជាតិអប្សរា បានចាត់ទុកថាគម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចិរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ចនៅតំបន់អង្គរពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តសម័យបុរាណឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធានធម្មជាតិដើម្បីអភិវឌ្ឍន៍សហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។photo_2023-06-08_09-50-32-4

លោកបន្តថា នេះជាគម្រោងទី៤ហើយដែលប្រទេសនូវែលសេឡង់បានមកសិក្សារួមគ្នាជាមួយអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រងធនធានធម្មជាតិនិងការអភិវឌ្ឍសហគមន៍នៅក្នុងតំបន់អង្គរចាប់តាំងពីអំឡុងឆ្នាំ២០០៩មក។ក្នុងការអនុវត្តគម្រោងជាបន្តបន្ទាប់ គឺបានបែងចែកជាបីដំណាក់កាល រួមមាន ដំណាក់កាលទី១ (២០០៩ - ២០១០)៖ ជាគម្រោងសាកល្បងដែលមានឈ្មោះថា “កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍” ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ ដំណាក់កាលទី២ (២០១១ - ២០១៣)៖ គម្រោង «កម្មវិធីគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់អង្គរ ដោយមានការចូលរួមពីសហគមន៍» ដែលហៅកាត់ថា APNRM&L (Angkor Participatory Natural Resource Management & Livelihoods) ។ និងដំណាក់កាលទី៣ (២០១៤ - ២០១៩)៖ គម្រោង «គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ» ដែលហៅកាត់ថា ACHA (Angkor Community Heritage and Economic Advancement)។

ឯកអគ្គរដ្ឋទូតនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា លោក Jonathan KINGS បានប្រសាសន៍ថា បើទោះបីជាលោកមិនមែនជាអ្នកជំនាញផ្នែកប្រព័ន្ធធារាសាស្ត្រ ដែលជាសរសៃឈាមនៅតំបន់អង្គរ ប៉ុន្តែលោកយល់ឃើញថា ជំនួយទឹកប្រាក់ប្រមាណ១២លាននិង៧សែនដុល្លារនូវែលសេឡង់ទៅលើគម្រោងគ្រប់គ្រងទឹកអង្គរដោយប្រសិទ្ធភាពនិងចិរភាព ដើម្បីភាពធន់និងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច នោះ ពិតជាមានសារៈសំខាន់សម្រាប់ជួយឱ្យសកម្មភាពការងារនៃប្រព័ន្ធធារាសាស្ត្រក្នុងតំបន់អង្គរបានរស់រវើកផង និងក៏ជួយដល់ការលើកកម្ពស់ជីវភាពសហគមន៍ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់អង្គរបានប្រសើរឡើងដែរ។OIP-25

លោក បន្តថា ក្រុមការងាររបស់នូវែលសេឡង់ មានមកសហការធ្វើការងារជាមួយជាមួយអាជ្ញាធរជាតិអប្សរា នៅក្នុងតំបន់បេតិកភណ្ឌនិងសហគមន៍ រយៈពេលជិត២០ឆ្នាំមកហើយ ដោយមិនត្រឹមតែការយកចិត្តទុកដាក់ទៅលើតែផ្នែកការងារបុរាណវិទ្យាតែប៉ុណ្ណោះទេ គឺជួយលើកកម្ពស់ជីវភាពទៅដល់សហគមន៍ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ ជាង១.០០០គ្រួសារ ឱ្យមានជីវភាពប្រសើរផងដែរ។

ឯកឧត្តមបញ្ជាក់ថា នៅពេលដែលលោកអ្នកបានអញ្ជើញទៅតំបន់អង្គរនាពេលបច្ចុប្បន្ននេះ លោកអ្នកនឹងឃើញ សកម្មភាពដាំកូនឈើថ្មីៗ ព្រមទាំងក៏ឃើញប្រជាពលរដ្ឋ ផ្លាស់ប្ដូរទៅលំនៅចេញពីតំបន់អង្គរ ទៅរស់នៅតំបន់ផ្សេងផងដែរ ។ នេះហើយគឺជាជោគជ័យ ដែលនូវែលសេឡង់ត្រូវជួយដល់ការងារក្នុងឧទ្យានអង្គរនិងជួយដល់សហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឧទ្យានអង្គរ៕