គម្រោងខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន បាននិងកំពុងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាច្រើនក្នុងតំបន់អាស៊ាន និងអាស៊ី ក្នុងនោះក៏មានកម្ពុជាដែរ ជាក់ស្ដែងតាមរយៈគម្រោងខ្សែក្រវាត់មួយផ្លូវមួយរបស់ចិនបានធ្វើតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានក្លាយជាតំបន់សេដ្ឋកិច្ចពិសេសជាងគេ និងប្រមូលផ្ដុំដោយអ្នកវិនិយោគធំៗ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា គម្រោងវិនិយោគដែលកម្ពុជាទទួលបាននេះ វាស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបណ្ដាប្រទេសអាស៊ាន ភាគច្រើន ក្នុងនោះក៏មានកម្ពុជាបានទទួលផលពីគម្រោងវិនិយោគនេះ។ ជាក់ស្ដែងព្រលានយន្តហោះដ៏ធំនៅសៀមរាបដែលបន្តិចទៀតនឹងដាក់ដំណើរការ ដែលនឹងអាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំៗចុះចតបាន ហើយនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញនៅកម្ពុជាក៏ជាលទ្ធផលនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវដែរ ដែលជាការវិនិយោគរបស់ចិន១០០ភាគរយ ។