Alynana Media Cambodia
Icon Collap
clinic narit

ក្មេងៗ៤នាក់រួមនៅរស់ ក្រោយធ្លាក់យន្តហោះបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន៤០ថ្ងៃ

Media LNN | Jun 10, 2023
ក្មេងៗ៤នាក់រួមនៅរស់ ក្រោយធ្លាក់យន្តហោះបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន៤០ថ្ងៃ
Clinic narith

ក្មេងៗ៤នាក់រួមនៅរស់ ក្រោយធ្លាក់យន្តហោះបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន៤០ថ្ងៃ

រកឃើញក្មេងៗជនជាតិដើមភាគតិច៤នាក់ ក្រោយបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនអស់រយៈពេល ៤០ថ្ងៃ បន្ទាប់ពីធ្លាក់យន្តហោះខ្នាតតូចរបស់ពួកគេ។

លោក Gustavo Petro ប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសុក្រថា បានរកឃើញកុមារចំនួន៤នាក់ជាជនជាតិភាគតិច Uitoto។ លោកបានមានប្រសាសន៍ថា “ពួកគេគឺជាឧទាហរណ៍នៃការរស់រានមានជីវិតដែលនឹងចារទុកនៅក្នុងប្រវត្តិសាស្ត្រ”។ “ថ្ងៃនេះ កុមារទាំងនោះគឺជាកូននៃសន្តិភាព និងជាកូនរបស់កូឡុំប៊ី”។ “ការងាររវាងកងកម្លាំងប្រដាប់អាវុធ និងសហគមន៍ជនជាតិដើមភាគតិច ដែលច្បាស់ជាស្គាល់ព្រៃច្រើនជាងយើង ការងារនោះបានជោគជ័យ”។ “សហគមន៍ជនជាតិដើមភាគតិច និងយោធាបានរកឃើញកុមារទាំងនោះហើយ”។ ពួកគេមានអាយុចាប់ពី ១១ខែដល់ ១៣ ឆ្នាំ។

នៅពេលសួរថាតើមានសុខភាពល្អឬអត់ Petro បាននិយាយថា វានឹងចំណាយពេល សម្រាប់វេជ្ជបណ្ឌិតដើម្បីធ្វើការពិនិត្យមើលឲ្យច្បាស់លាស់សិន។ Petro បាននិយាយថា តែតាមការមើលបឋម “សុខភាពរបស់ពួកគេត្រូវតែចុះខ្សោយហើយ” ពួកគេនឹងត្រូវផ្តល់ឲ្យនូវអាហារហូបចុកភ្លាមៗ ជំនួសឱ្យអ្វីដែលពួកគេបានបរិផោគទ្រទ្រង់ពួកគេនៅក្នុងព្រៃ។ លោក បាន បន្ត ថា ៖ “ យើងក៏ ត្រូវ ពិនិត្យ មើល សុខភាព ផ្លូវចិត្ត របស់ ពួកគេផងដែរ”។

សូមជម្រាបថា មុននឹងឈានដល់ការរកឃើញក្មេងទាំង៤នាក់នេះ ដំបូងគឺយន្តហោះរបស់ពួកគេត្រូវបានជួបឧប្បត្តិហេតុម៉ាស៊ីនមានបញ្ហា ហើយក៏បានធ្លាក់នៅក្នុងតំបន់ព្រៃអាម៉ាហ្សូនថ្ងៃទី ១ ខែឧសភា។ បំណែកដំបូងរបស់យន្តហោះត្រូវបានរកឃើញជាងពីរសប្តាហ៍ក្រោយពេលធ្លាក់។ មន្ត្រីបាននិយាយថា សាកសពបីនាក់ សុទ្ធតែជាមនុស្សពេញវ័យទាំងអស់ រួមទាំងម្តាយរបស់កុមារ ត្រូវបានគេរកឃើញនៅទីតាំងនោះ។ កម្លាំងប្រដាប់អាវុធកូឡុំប៊ីបានប្រើសត្វឆ្កែតាមហិត រហូតបានរកឃើញកុមារទាំងនេះ៕