Alynana Media Cambodia
Icon Collap
clinic narit

វិស័យកាត់ដេរបង្កើតការងារដល់ពលរដ្ឋជិត ៥ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

Media LNN | Jun 10, 2023
វិស័យកាត់ដេរបង្កើតការងារដល់ពលរដ្ឋជិត ៥ម៉ឺននាក់ ក្នុងខេត្តកំពង់ឆ្នាំង ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង
Clinic narith

នៅឆ្នាំ២០២៣នេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រ សហគ្រាសចំនួន១៧៣ មានកម្មករ​និយោ​ជិតជាង ៥ម៉ឺន​នាក់។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់​ដេរ​ចំនួន​២០ មានកម្មករនិយោជិត​សរុបជាង ៤ម៉ឺន ៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ​អភិវឌ្ឍ​រោងចក្រ សហ​គ្រាស​ច្រើន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរសម្តេចនាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានរោងចក្រច្រើន ក្រៅពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺជាដើម។

វិស័យកាត់ដេរ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងផ្តល់ចំណូលសម្រាប់ពន្ធដារ។

 

កម្ពុជា បាននាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ មានតម្លៃជាង ១.៣ពាន់លានដុល្លារ រយៈពេល៤ខែ ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ ២០២៣ ពោលគឺមានការធ្លាក់ចុះ ២៨.៥ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានតម្លៃ ១.៩ ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យ​បណ្តោះអាសន្នរបស់​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ប្រទេសគោលដៅសំខាន់ដែលកម្ពុជានាំចេញ មានដូចជា សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី ជប៉ុន ចិន អាល្លឺម៉ង់ ថៃ កាណាដា និងអង់គ្លេសជាដើម។

សម្រាប់ខែមេសា ឆ្នាំ ២០២៣ ការនាំចេញសម្លៀកបំពាក់របស់កម្ពុជា សម្រេចបានជាង ៣៤៧លានដុល្លារ មានការធ្លាក់​ចុះ ៣១.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបានជាង ៥១០លានដុល្លារអាមេរិក៕