Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីកសិកម្ម និងអង្គការសហប្រជាជាតិ ជួបពិភាក្សាគ្នាលើការធានាសន្តិសុខស្បៀងនៅកម្ពុជា

Media LNN | Jun 10, 2023
រដ្ឋមន្ត្រីកសិកម្ម និងអង្គការសហប្រជាជាតិ ជួបពិភាក្សាគ្នាលើការធានាសន្តិសុខស្បៀងនៅកម្ពុជា
Clinic narith

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានជួបសម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយលោក ចូសែហ្វ សូយ័រ (Joseph Scheuer) អ្នកសម្របសម្រួល​នៃអង្គការសហ​ប្រជាជាតិ​ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួង។

ក្រោយចប់ជំនួបការងារ កាលពីព្រឹកថ្ងៃទី៩ មិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោងរបស់អង្គការសហប្រជាជាតិ ដែលមានបំណងបន្តចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដែលការងារនេះ ទាមទារឱ្យមានកិច្ចសហការល្អ មានការសិក្សា និងផែនការច្បាស់លាស់ ប្រើប្រាស់ថវិកាឱ្យចំទិសដៅ ស្របតាមគោលនយោបាយរបស់ក្រសួង ដោយគិតគូរទាំងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ និងបរិស្ថាន ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាពខ្ពស់ ធានាស្ថេរភាព​សន្តិសុខស្បៀង បង្កើនចំណូល ផ្តល់ចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច និងការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន។

ប្រភពដដែល បានលើកឡើងបន្តថា ភាគីទាំងពីរ បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមរបស់ក្រសួង ដែលចង់ប្រែក្លាយ​ខេត្តព្រះវិហារទៅជាតំបន់បៃតង ជាកន្លែងផលិត និងជាទីផ្សារនៃផលិតផលសរីរាង្គសម្រាប់សុខភាព។ ការងារនេះ នឹងផ្តល់ចំណូលដល់សហគមន៍កសិកម្ម មានផលចំណេញដល់កសិករជាប្រចាំ។ យ៉ាងណាក៏ដោយ ប្រជាកសិករ​ចាំបាច់​ត្រូវទទួលបានការត្រួសត្រាយ និងណែនាំផ្នែកបច្ចេកទេស ព្រមទាំងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាកម្ចីដែល​មានអត្រាការប្រាក់ទាប ទើបធ្វើឱ្យគំនិតផ្ដួចផ្ដើមនេះ ក្លាយជាការពិត និងអនុវត្តទៅបានប្រកប​ដោយប្រសិទ្ធភាពនិង​ប្រសិទ្ធផលខ្ពស់៕

7-doanthethaovn-rker26-8-5-40-255

9c2646a975e6250efa03d023ca0816bb_w_800_h_450-29