សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅអំឡុងពេលចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានធ្វើការព្យាករណ៍ថា ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៥,៦ ភាគរយទោះបីប្រឈមបញ្ហាមួយចំនួនក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ប្រទេសកម្ពុជាមានការលូតលាស់ផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ មុននឹងមានការវាយលុកពីសំណាក់ជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០។ ក្រោយពីបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ កម្ពុជា បានកំណត់គោលដៅក្នុងការឈានទៅសម្រេចឱ្យបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។