Alynana Media Cambodia
Icon Collap
clinic narit

បុរសម្នាក់ ខំជួយកូនប្រុសពីរលកសមុទ្រ ប៉ុន្តែអកុសលរលកធំបក់បោកទាញអូសចូលទឹកលិចបាត់ រហូតពេលនេះសពមិនទាន់ស្វែងរកឃើញនៅឡើយ

Media LNN | Jun 12, 2023
បុរសម្នាក់ ខំជួយកូនប្រុសពីរលកសមុទ្រ ប៉ុន្តែអកុសលរលកធំបក់បោកទាញអូសចូលទឹកលិចបាត់ រហូតពេលនេះសពមិនទាន់ស្វែងរកឃើញនៅឡើយ
Clinic narith

ព្រះសីហនុ៖ បុរសវ័យ ៤០ឆ្នាំម្នាក់ ត្រូវបានរលកសមុទ្ទបកបោកទាញអូសលិចចូលទឹកសមុទ្ទបាត់ បន្ទាប់ពីព្យាយាមជួយកូនប្រុសវ័យ ១០ឆ្នាំម្នាក់ ដែលកំពុងត្រូវបានរលកសមុទ្រទាញអូសចូលក្នុងទឹកសមុទ្ទ បណ្តាលឲ្យឈ្លក់ ប៉ុន្តែជាអកុសល ជួយកូនប្រុសបាន ប៉ុន្តែយករួចខ្លួនមិនបាន ក៏ត្រូវរលកសមុទ្ទបោកអូសលិចចូលក្នុងទឹកសមុទ្របាត់ បង្កជាការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ស្វែងរក រហូតមកទល់ពេលនេះ នៅពុំទាន់មានតម្រុយស្វែងរកឃើញនៅឡើយ។photo_2023-06-12_08-39-29-1

នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានពង្រីកទីតាំងស្វែងរកជាបន្តបន្ទាប់ គិតត្រឹមព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលវេលាម៉ោងជាង១៖០០រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ បុរសវ័យ៤០ម្នាក់ ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ បានមកកម្សាន្តនៅឆ្នេរអូរឈើទាល ហើយអង្គុយលេងនៅតូប៨៨៨។photo_2023-06-12_07-46-59-6

ក្នុងនោះបើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹក ពេលនោះឪពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាងលើបានសម្រេច ប៉ុន្តែជាអកុសលរលកបានបោកបក់ឪពុកអូសទៅក្នុងទឹកលិចបាត់តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ច និងក្រុមសង្គ្រោះស្មគ្រ័ចិត្តបានពង្រីកទីតាំងស្វែងរក រហូតដល់ខាងមុខឆ្នេរអូរត្រេះ និងតំបន់ជុំវិញឆ្នេរអូរឈើទាលបន្ថែមទៀត ដើម្បីតាមស្វែងរកសពបុរសរងគ្រោះ៕