Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បុរសម្នាក់ចាប់បានត្រីប្រាប្រវែងជិត៣ម៉ែត្រនៅទន្លេអ៊ីតាលី

Media LNN | Jun 12, 2023
បុរសម្នាក់ចាប់បានត្រីប្រាប្រវែងជិត៣ម៉ែត្រនៅទន្លេអ៊ីតាលី
Clinic narith

 

 

បុរសម្នាក់បានបំបែកកំណត់ត្រាពិភពលោក ចាប់បានត្រីប្រា (catfish) ប្រវែងជិត៣ម៉ែត្រនៅក្នុងទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី។ នេះបើយោងតាមប្រភពកាសែតឌឹញូយ៉កប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣។620a68d2f1eea69a2fd80c0763787690-8

វីដេអូផ្សេងៗចុះដោយរ៉យទ័រ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីត្រីប្រាយក្ស (catfish) ប្រវែង៩.៣៥ ហ្វីត ដែលស្មើនឹង(២.៨៥ ម៉ែត្រ) ត្រូវបានចាប់ដោយបុរសម្នាក់ឈ្មោះ Biancardi ក្នុងរយៈពេល ៤០នាទីនៃ ទន្លេPo ដែលជាទន្លេវែងជាងគេបំផុតនៅប្រទេសអ៊ីតាលី។ បុរសនេះនិយាយថា “ប្រុសៗ នេះជាកំណត់ត្រាពិភពលោក Guinnessរបស់យើង។ ខ្ញុំមិនដែលរំពឹងថានឹងអាចចាប់បានដូចពេលនេះទេ”។ ក្រោយ​ពី​ថត​រូប​និង​វាស់វែង​រួចហើយ ត្រី​ដែលដូចជាប្រភេទត្រីប្រាយក្សនេះ ​ត្រូវ​បាន​ដាក់​ចូល​ទន្លេ​វិញ​។ Biancardi បាននិយាយនៅក្នុងវីដេអូថា “ឥឡូវនេះខ្ញុំដោះលែងត្រីដ៏ស្រស់ស្អាតនេះ”។6486802d37855-8

វាជាការនេសាទត្រីទឹកសាបដ៏ធំបំផុតដែលមិនធ្លាប់មានកំណត់ត្រាលើកដំបូងមិនធ្លាប់មាន បន្ទាប់ពីការរកឃើញត្រីប្រាយក្សប្រវែងប្រាំបួនហ្វីត ស្មើនឹងប្រហែល ២.៧៤ម៉ែត្រ ធ្លាប់ត្រូវបានគេរកឃើញនៅភាគខាងជើងប្រទេសថៃក្នុងឆ្នាំ ២០០៥ មានទម្ងន់ ៦៤៦ ផោន៕648680258b7b5-3