សពបុរសវ័យ ៤០ ឆ្នាំ ដែលបាត់ខ្លួនកាលពីម្សិលមិញ នៅឆ្នេរអូឈើទាល ត្រូវបានកម្លាំងជំនាញរកឃើញហើយ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១២ ខែមិថុនា នេះ។ សាកសពបានរកឃើញនៅក្បែរកន្លែងកើតហេតុ ដោយសពបានជាប់នៅខាងក្រោមខ្សែពោងបណ្តែតទឹក។សូមបញ្ជាក់ថា ជនរងគ្រោះបានបាត់ខ្លួនក្នុងសមុទ្រ កាលពីវេលាម៉ោងជាង ១ រសៀល ថ្ងៃទី ១១ ខែមិថុនា ម្សិលមិញ ខណៈជួយកូនឲ្យរួចផុតពីការលង់ទឹក។
ជនរងគ្រោះមានឈ្មោះ ហេង ពិសិដ្ឋ អាយុ ៤០ ឆ្នាំ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល ដោយបានអង្គុយលេងនៅតូប ៨៨៨ និងបានចុះលេងទឹកជាមួយកូនអាយុជាង ១០ ឆ្នាំ ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឲ្យឈ្លក់ទឹក ពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាង ពេលនោះគាត់ជាឳពុកក៏បានលង់ទឹក និងបាត់ខ្លួន៕