ផលិផលសក្តានុពលរបស់ខេត្តកោះកុង ចំនួន ៤៤ មុខ នឹងរៀបចំបង្ហាញក្នុងពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិមួយ ផលិតផលមួយជាលើកទី១ ក្នុងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី ១៧ និង១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីលើកស្ទួយជីវភាពកសិករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត និងដើម្បីចូលរួមអបអរសាទរបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដប មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរផងដែរ។
លោក អន សុធារិទ្ធ អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែមិថុនាថា ការរៀបចំតាំងពិព័រណ៍នេះ គឺដើម្បីជំរុញចលនាភូមិ១ផលិតផល១ ដោយខេត្តកោះកុង នឹងតាំងបង្ហាញផលិតផលិតកសិកម្ម ដែលមានសក្តានុពលចំនួន៤៤មុខរបស់ខេត្ត នៅក្នុងពិព័រណ៍នេះ។