Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អង្គការយូណេស្កូសាទរផែនការរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមក្នុងស្ថាប័ននេះសារជាថ្មី

Media LNN | Jun 13, 2023
អង្គការយូណេស្កូសាទរផែនការរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមក្នុងស្ថាប័ននេះសារជាថ្មី
Clinic narith

 

សហរដ្ឋអាមេរិកគ្រោងនឹងចូលជាសមាជិកអង្គការយូណេស្កូវិញ ចាប់ពីខែកក្កដា ឆ្នាំ ២០២៣នេះ ដោយបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ដែលធ្វើឱ្យអាមេរិកបញ្ចប់សមាជិកភាពរបស់ខ្លួននៅឆ្នាំ ២០១៨។71e40801946a758b5ec25903276459a3-3

សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ពាក្យជាផ្លូវការ ដើម្បីចូលរួមជាមួយទីភ្នាក់ងារវប្បធម៌ និងវិទ្យាសាស្ត្ររបស់អង្គការសហប្រជាជាតិហៅកាត់ថា យូណេស្កូ (UNESCO) ដែលខ្លួនបានចាកចេញក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។ ភ្លាមៗក្រោយទទួលបានដំណឹងនេះ អគ្គនាយកទីភ្នាក់ងារអង្គការសហប្រជាជាតិ លោកស្រី អូដ្រេ អាហ្ស៊ូឡេ បានប្រកាសសាទរ ហើយហៅការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកថា ជា "ពេលវេលាប្រវត្តិសាស្ត្រ"។