Alynana Media Cambodia
Icon Collap
clinic narit

មហាអំណាចនុយក្លេអ៊ែរទាំង ៩ បន្តធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូ

Media LNN | Jun 13, 2023
មហាអំណាចនុយក្លេអ៊ែរទាំង ៩ បន្តធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូ
Clinic narith

 

យោងតាមរបាយការណ៍ថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានអះអាងកាលពីថ្ងៃចន្ទថា ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង ៩ បានបន្តបង្កើន ឬធ្វើទំនើបកម្មឃ្លាំងអាវុធបរមាណូរបស់ពួកគេនៅឆ្នាំ ២០២២ ស្របពេលក៏កំពុងផ្ទុះជម្លោះនៅអ៊ុយក្រែនផងដែរ ។photo_2023-06-12_07-46-59-11

វិទ្យាស្ថាន SIPRI បានប៉ាន់ប្រមាណថា គិតត្រឹមខែមករា ឆ្នាំ២០២៣ នៅទូទាំងពិភពលោកមានក្បាលគ្រាប់នុយក្លេអ៊ែរសរុប ១២,៥១២ គ្រាប់ ក្នុងនោះប្រហែល ៩,៥៧៦ គ្រាប់ស្ថិតនៅក្នុងឃ្លាំងទុកឲ្យយោធាប្រើប្រាស់ ហើយចំនួននេះគឺច្រើនជាងតួលេខនៅក្នុងខែមករា ឆ្នាំ២០២២ រហូតដល់ទៅ ៨៦ គ្រាប់ ។photo_2023-06-12_08-39-29-9

ក្នុងចំណោមនោះ ក្បាលគ្រាប់ចំនួន ៣,៨៤៤ គ្រាប់ត្រូវបានបំពាក់លើមីស៊ីល និងយន្តហោះចម្បាំង ហើយប្រហែល ២,០០០ គ្រាប់ដែលស្ទើរតែទាំងអស់មកពីរុស្ស៊ី ឬសហរដ្ឋអាមេរិក គឺរក្សាទុកនៅឯមូលដ្ឋានទ័ពអាកាស ដើម្បីទុកសម្រាប់បំពាក់លើយន្តហោះទម្លាក់គ្រាប់បែក ។ទន្ទឹមនោះ ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនបានកើនឡើងពី ៣៥០ ក្បាលគ្រាប់ក្នុងខែមករា ឆ្នាំ២០២២ ដល់ ៤១០ ក្បាលគ្រាប់ក្នុងខែមករា ឆ្នាំ២០២៣ ហើយរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀតផងដែរ ខណៈក្រុមឃ្លាំមើលការគ្រប់គ្រងអាវុធបាននិយាយថា ប្រទេសចិនអាចបង្កើនឃ្លាំងផ្ទុកគ្រាប់មីស៊ីលផ្លោងអន្តរទ្វីប ដើម្បីឲ្យត្រូវគ្នាជាមួយនឹងសហរដ្ឋអាមេរិក ឬរុស្ស៊ីនៅឆ្នាំ ២០៣០ ។

ចំណែកចក្រភព​អង់គ្លេសក៏រំពឹង​ថា ​នឹង​បង្កើន​ឃ្លាំង​ផ្ទុក​ក្បាល​គ្រាប់​របស់​ខ្លួន​ផង​ដែរ​ ក្រោយបាន​បង្កើន​​ពី​ ២២៥ ដល់​ ២៦០ ក្បាល​គ្រាប់ ខណៈកូរ៉េខាងជើងដែលបានធ្វើតេស្តមីស៊ីលរាប់រយដង រួមទាំងជាមួយមីស៊ីលផ្លោងអន្តរទ្វីប ICBM ផងដែរនោះ អាចមានក្បាលគ្រាប់ប្រហែល ៣០ ទៅ ៧០ ក្បាលគ្រាប់ ។photo_2023-06-12_07-46-59-12

ជាចុងក្រោយវិទ្យាស្ថានស្រាវជ្រាវមួយនេះជឿជាក់ថា អ៊ីស្រាអែលក៏កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ បើទោះបីជារដ្ឋាភិបាលទីក្រុងហ្ស៊េរុយសាឡិម មិនដែលទទួលស្គាល់ជាសាធារណៈថា មានអាវុធនុយក្លេអ៊ែរក៏ដោយ ៕