ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង៩រូប ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នសម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ នាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្ដីសម្រេចរបស់ គ.ជ.ប នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សមាសភាព គ.ជ.ប ដែលត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្ន គឺលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃឃុំកោងកាង ខេត្តត្បូងឃ្មុំ ខណៈលោក នុត សាខុម អនុប្រធាន គ.ជ.ប មានឈ្មោះនៅការិយាល័យនៃឃុំស្វាយ ខេត្តកំពង់ឆ្នាំង។
រីឯសមាជិក គ.ជ.ប ចំនួន៧រូបទៀត ក៏ត្រូវបានព្យួរសិទ្ធិបោះឆ្នោតបណ្ដោះអាសន្នដែរ រួមមាន៖ លោក មាន សទិ មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់ទឹកល្អក់ទី១ លោក ហ៊ីង ធាឫទ្ធិ មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់ទឹកល្អក់ទី៣ លោក ឌឹម សុវណ្ណារុំ មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់ច្រាំងចំរេះទី១ លោក ឌុច សុន មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់បឹងទំពន់ទី១ លោក ឯម សូផាត មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់បឹងកក់ទី១ លោក ហ៊ែល សារ៉ាត់ មានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់ព្រែកលៀប និងលោក ហង្ស ពុទ្ធា ដែលមានឈ្មោះបោះឆ្នោតនៅការិយាល័យនៃសង្កាត់បឹងកេងកងទី៣៕