Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ ថៃ ធ្លាក់ចុះយ៉ាងគំហុគចំពេលពិភពលោកជួបវិបត្តិសេដ្ឋកិច្ច

Media LNN | Jun 13, 2023
ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ ថៃ ធ្លាក់ចុះយ៉ាងគំហុគចំពេលពិភពលោកជួបវិបត្តិសេដ្ឋកិច្ច
Clinic narith

 

វិទ្យាស្ថានត្បូង និងគ្រឿងអលង្ការថៃ (GIT) បាននិយាយកាលពីថ្ងៃចន្ទថា ការនាំចេញត្បូងនិងគ្រឿងអលង្ការរបស់ប្រទេសថៃបានធ្លាក់ចុះ ២៨.៨៥% នៅក្នុងខែមេសា ​ចំពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជួប​វិបត្តិធ្ងន់ធ្ងរ។image-737-4

នាយករង GIT លោក Sumed Prasongpongchai បាននិយាយថា វិបត្តិ​ហិរញ្ញវត្ថុនៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​បាន​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរដល់តម្រូវការត្បូង និងគ្រឿងអលង្ការ។

លោក​បាន​ពន្យល់​ថា ការ​នាំ​ចេញ​ត្បូង និង​គ្រឿងអលង្ការ​របស់ប្រទេស​ថៃ​ក្នុង​ខែ​មេសា​មាន​តម្លៃ ៤៥០.៨១ លានដុល្លារអាមេរិក ធ្លាក់​ចុះ ២៨.៨៥% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែលោក​បាននិយាយ​ថា ការ​នាំចេញ​សរុប​រួមទាំងមាសមានតម្លៃ ១.២៦ ពាន់លានដុល្លារ កើនឡើង១៦.២៩% ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

 

លោកបាននិយាយថា ការនាំចេញត្បូង និង​គ្រឿងអលង្ការ​នៅចន្លោះខែមករា និងខែមេសាឆ្នាំ​នេះ​មានតម្លៃ ២.៦៦ ពាន់លានដុល្លារ កើនឡើង ៥.៣៥% ពីមួយឆ្នាំទៅមួយ​ឆ្នាំ។ លោកបានបន្ថែមថា តម្លៃនៃការនាំចេញរួមទាំងមាសក្នុងរយៈពេល ៤ខែដំបូងមានតម្លៃ ៥.៣៩ ពាន់លានដុល្លារ ធ្លាក់ចុះ ១៨.០១% ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Sumed បានពន្យល់ថែមទៀតថា ទីផ្សារនាំចេញត្បូង និងគ្រឿងអលង្ការ​សំខាន់ៗជាច្រើន​របស់ប្រទេសថៃ​បានធ្លាក់ចុះនៃតម្រូវការ រួមទាំងសហរដ្ឋអាមេរិក (១០.៥៨%) អាល្លឺម៉ង់ (២០.៥៣%) ចក្រភពអង់គ្លេស (២០.៤៥%) បែលហ្សិក (១៦.០០%) ឥណ្ឌា (៦៩.៩៤% ) និង​ជប៉ុន (៣.៩៣%)។image-816-3

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការនាំចេញទៅកាន់ប្រទេសចំនួនបី គឺអ៊ីតាលី (៦១.៤៧%) ហុងកុង (១៦៩.១៩%) និងអារ៉ាប់រួម (៤៣.៦២%) បានកើនឡើង។

លោករំពឹងថា ការនាំចេញត្បូង និងគ្រឿងអលង្ការនឹងរងផលប៉ះពាល់ដោយកត្តាផ្សេងៗ ដូចជាវិបត្តិហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក និងអឺរ៉ុប និងការធ្លាក់ចុះនៃការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិន។ លោក​ក៏​រំពឹង​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​ងើប​ឡើង​វិញ​យឺត​ក្នុង​ឆមាស​ទីពីរ​នៃ​ឆ្នាំ​នេះ៕