Alynana Media Cambodia
Icon Collap
clinic narit

ប្រជាជនហ្វីលីពីនជាង១ម៉ឺននាក់ ត្រូវ​ផ្លាស់​ទីលំ​ជាច្រើន​ខែ ខណៈ​ភ្នំភ្លើងMayon​​កំពុងបញ្ចេញ​កម្អែល​ និងឧស្ម័នពុល

Media LNN | Jun 13, 2023
ប្រជាជនហ្វីលីពីនជាង១ម៉ឺននាក់ ត្រូវ​ផ្លាស់​ទីលំ​ជាច្រើន​ខែ ខណៈ​ភ្នំភ្លើងMayon​​កំពុងបញ្ចេញ​កម្អែល​ និងឧស្ម័នពុល
Clinic narith

អាជ្ញាធរហ្វីលីពីន បានព្រមាននៅថ្ងៃអង្គារទី១៣ ខែមិថុនាថា មនុស្សយ៉ាងហោចណាស់១៤០០០នាក់ដែលត្រូវបានជម្លៀសចេញពីតំបន់ជុំវិញភ្នំភ្លើង ដែលបញ្ចេញកម្អែលភ្នំ និងឧស្ម័នពុលនៅភាគកណ្តាលប្រទេសហ្វីលីពីន អាចនឹងត្រូវជម្លៀសប្រជាជនចេញពីផ្ទះរបស់ពួកគេអស់រយៈពេលជាច្រើនខែ...។image-737-5កម្អែលភ្នំភ្លើង ត្រូវបានគេមើលឃើញថា ហូរយឺតៗចេញពីមាត់ភ្នំភ្លើង Mayon ប្រវែង២៤៦២ម៉ែត្រ ដែលត្រូវបានដាក់ក្នុងកម្រិតប្រកាសអាសន្នខ្ពស់កាលពីសប្តាហ៍មុន បន្ទាប់ពីមានគ្រោះរញ្ជួយដី និងការបាក់ស្រុតដីsbm-CHNc-QwE1hdCHHeLYG9Eo-3 លោក ទឺរ៉េស៊ីតូ បាកូលកូល (Teresito Bacolcol) ប្រធានទីភ្នាក់ងាររញ្ជួយដី និងភ្នំភ្លើងរបស់រដ្ឋបានប្រាប់វិទ្យុ DZMM ថា៖ «ផ្អែកលើបទពិសោធពីមុនរបស់យើង សកម្មភាពភ្នំភ្លើងនេះ អាចបន្តកើតមានក្នុងរយៈពេលពីរបីខែ។ ដូច្នេះអ្នកស្រុកជាធម្មតារស់នៅក្នុងរង្វង់ ៦គីឡូម៉ែត្រ (៣,៧ម៉ាយ) ពីភ្នំភ្លើងនឹងត្រូវស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស»។ sbm-FXtQCHjhYS6P0BjES2XnEទិន្នន័យទីភ្នាក់ងារគ្រោះមហន្តរាយបង្ហាញថា មនុស្សប្រហែល១៤០០០នាក់ឋ ត្រូវបានជម្លៀសចេញ ហើយកំពុងជ្រកកោននៅក្នុងសាលារៀន និងមជ្ឈមណ្ឌលសហគមន៍លោក ឡារី ឡេណារ៉េសាស៍ (Larry Llenaresas) មេដឹកនាំសហគមន៍នៅខេត្ត Albay បានប្រាប់វិទ្យុ DZMM ផងដែរថា តម្រូវការអាហារចាំបាច់ និងទឹកផឹកបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់អ្នកផ្លាស់ទីលំនៅ។ ទន្ទឹមនឹងនេះ អាជ្ញាធរបានអះអាងថា ប្រជាជនដែលរស់នៅឆ្ងាយពីភ្នំភ្លើង ក៏គួរតែត្រៀមខ្លួនសម្រាប់ការជម្លៀសដែលអាចកើតមានផងដែរ ដោយប៉ូលិសបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីការពារអ្នកស្រុកមិនឱ្យត្រឡប់មកវិញ។ អ្នកគ្រប់គ្រងប្រចាំតំបន់លោក វ៉េស្រ្ទីមូនដូ អូប៊ីន (Westrimundo Obinque) បានប្រាប់អ្នកយកព័ត៌មានថា៖ «យើងនឹងធ្វើឱ្យប្រាកដថា អ្នកជម្លៀសមិនអាចត្រឡប់មកវិញបានទេ រហូតដល់ពួកគេត្រូវបានអនុញ្ញាត្តឱ្យត្រឡប់មកវិញ»។ sbm-gAk-IfdpS9szZ8LoNvei9មិនត្រឹមតែប៉ុណ្ណោះ លោក ដូរ៉ូធី ខូឡេ (Dorothy Colle) មន្ត្រីទេសចរណ៍ខេត្ត បានអះអាងថា ប្រជាជននៅតែសម្រុកទៅស្ថានីយសង្កេតដើម្បីសង្កេតមើលលំហូរកម្អែលភ្នំភ្លើង ដែលលេចចេញជាពន្លឺខ្លាំងនៅពេលយប់ ខណៈដែលតំបន់ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់តំបន់ភ្នំុភ្លើង Mayon ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដោយ​សារ​វាមានរាង​សាជីល្អឥតខ្ចោះ ភ្នំភ្លើងនេះ គឺជាភ្នំភ្លើងដ៏សកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន២៤របស់ប្រទេសហ្វីលីពីន ដែលបានផ្ទុះច្រើនជាង៥០ដងក្នុងរយៈពេល៤សតវត្សចុងក្រោយនេះ។ image-816-4សូមរំឭកថា ការផ្ទុះដ៏សាហាវបំផុតរបស់វាបានកើតឡើងនៅខែកុម្ភៈឆ្នាំ១៨៤១ នៅពេល​ដែល​កម្អែល​ភ្នំភ្លើង​បាន​កប់​ទីក្រុង​មួយ ហើយ​បាន​សម្លាប់​មនុស្ស​ចំនួន១២០០នាក់។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិក «Ring of Fire» ដែលមានភ្នំភ្លើងសកម្មភាព និងគ្រោះរញ្ជួយដីជារឿងធម្មតាទៅហើយ៕