Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា និងព្រឹទ្ធសភា ជួយរាជរដ្ឋាភិបាលក្នុងសំណើធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតទាំងសកល និងអសកល

Media LNN | Jun 13, 2023
នាយករដ្ឋមន្ត្រី ស្នើរដ្ឋសភា និងព្រឹទ្ធសភា ជួយរាជរដ្ឋាភិបាលក្នុងសំណើធ្វើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតទាំងសកល និងអសកល
Clinic narith

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល។

ក្នុងឱកាសចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសំណូមពរសម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា មេត្ដាជួយដល់រាជរដ្ឋាភិបាល ក្នុងសំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតទាំងអស់ ទាំងបោះឆ្នោតតំណាងរាស្ដ្រ បោះឆ្នោតព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បោះឆ្នោតអសកលនានា គឺធ្វើទាំងអស់ ហើយថែមតែមួយចំណុចប៉ុណ្ណោះ សិទ្ធិដែលមិនបានឈរឈ្មោះឲ្យគេបោះឆ្នោត គឺមិនបានទៅបោះឆ្នោតកន្លងផុតទៅ»។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមថា គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតនេះ ដោយសារមើលឃើញគំរូរបស់ប្រទេសថៃ ដែលបានអនុវត្តបែបនេះ ដោយតំណាងរាស្ដ្ររបស់គណបក្សមួយនៅប្រទេសថៃ ត្រូវបានដកហូតសិទ្ធិដោយសារមិនបានទៅចូលរួមបោះឆ្នោត នោះមានន័យថា មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យខ្លួនបានឡើយ ៕