Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិក បារម្ភថាកូរ៉េខាងជើងមានផែនការបញ្ជូនអាវុធបន្ថែម ទៅឱ្យរុស្ស៉ី

Media LNN | Jun 13, 2023
សហរដ្ឋអាមេរិក បារម្ភថាកូរ៉េខាងជើងមានផែនការបញ្ជូនអាវុធបន្ថែម ទៅឱ្យរុស្ស៉ី
Clinic narith

(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បាននិយាយថាទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភខ្លាចក្រែង កូរ៉េខាងជើងកំពុងមានផែនការបញ្ជូនអាវុធ បន្ថែមទៅឱ្យរុស្ស៉ី បន្ទាប់ពីលោក គីម ជុងអ៊ុន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣។648680258b7b5-11

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាលោក គីម ជុងអ៊ុន បានធ្វើការសន្យាខាងលើនៅក្នុងសារមួយផ្ញើជូនលោក ពូទីន នាឱកាសថ្ងៃបុណ្យជាតិរុស្ស៉ី។ ក្នុងសារដដែលនោះ លោក គីម បានហៅទំនាក់ទំនងជាមួយទីក្រុងមូស្គូថាជាកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រជិតស្និទ្ធ ហើយថានឹង ចាប់ដៃសហការជាមួយលោក ពូទីន ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំង២ សំដៅកសាងប្រទេសជាដ៏ខ្លាំងកា្លមួយ។

ជុំវិញការលើកឡើងរបស់លោក គីម នេះដែរ អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាទោះបីជា ទីក្រុងព្យុងយ៉ាង បានបដិសេធថាមិនបានលក់អាវុធឱ្យរុស្ស៉ីក៏ដោយ តែសហរដ្ឋអាមេរិកបានដឹងថាកូរ៉េខាងជើងពិតជាបានប្រគល់អាវុធ ក្នុងនោះរួមមានមីស៊ីល គ្រាប់រំសេវ ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ អ្នកនាំពាក្យរូបនេះដដែលបានគូសបញ្ជាក់ដូច្នេះថា «យើងពិតជាមានការព្រួយ បារម្ភថាកូរ៉េខាងជើងមានផែនការបញ្ជូនបរិក្ខារយោធាបន្ថែមដល់រុស្ស៉ី»

គួរបញ្ជាក់ថា កាលពីថ្ងៃមីនាកន្លងទៅ សហរដ្ឋអាមេរិក បានអះអាងថាខ្លួនទទួលបានព័ត៌មានថារុស្ស៉ីកំពុងស្វែងរកអាវុធ និងបរិក្ខារយោធានៅក្រៅប្រទេស ក្នុងនោះរួមមានទាំងការទិញអាវុធពីកូរ៉េខាងជើង ជាថ្នូរនឹងការផ្ដល់ជំនួយស្បៀងអាហារ។ ក្នុងខែមីនាដដែលនោះដែរ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មលើបុរសជា ជនជាតិស្លូវ៉ាគីម្នាក់ផងដែរ សម្រាប់ការធ្វើជាឈ្នួញកណ្ដាលលក់អាវុធជាច្រើនប្រភេទរបស់កូរ៉េខាងជើង ទៅឱ្យរុស្ស៉ីយកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងនឹង អ៊ុយក្រែន៕