Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីផ្សាអចលនទ្រព្យ អាមេរិក​ កំពុងជួបវិបត្ត ខណៈអត្រាការប្រាក់កាន់តែឡើងថ្លៃ តម្រូវការថយចុះ

Media LNN | Jun 14, 2023
ទីផ្សាអចលនទ្រព្យ អាមេរិក​ កំពុងជួបវិបត្ត ខណៈអត្រាការប្រាក់កាន់តែឡើងថ្លៃ តម្រូវការថយចុះ
Clinic narith

បច្ចុប្បន្នទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម( Commercial real estate) នៅអាមេរិកហាក់ស្ថិតនៅក្នុងភាពផុយស្រួយខណៈតម្រូវការលើប្រភេទអចលនទ្រព្យនេះនៅទីផ្សារអាមេរិកមានការថយចុះក្រោយវិបត្តិកូវីដហើយគួរផ្សំនឹងវិបត្តិនាពេលបច្ចុប្បន្នដែលការប្រាក់កាន់តែឡើងថ្លៃទៀតនោះធ្វើឲ្យអចលនទ្រព្យប្រភេទនេះស្ថិតនៅភាពរង្គោះរង្គើ។11-IMG_6459-35

ជុំវិញបញ្ហាអចលនទ្រព្យបែបពាណិជ្ជកម្មនៅទឹកដីអាមេរិក លោក David Solomon នាយកប្រតិបត្តិធនាគារ Goldman Sachs ដែលជាធនាគារពាណិជ្ជធំមួយនៅអាមេរិកបានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ CNBCថាធនាគារ Goldman Sachs របស់លោកនឹងបញ្ចេញរបាយការណ៍ទាក់ទងនឹងការធ្លាក់ថ្លៃក៏ដូចជាការធ្លាក់ចុះនៃការកាន់កាប់អចលន្រព្យបែបពាណិជ្ជកម្មខណៈវិស័យនេះកំពុងតែដើរទាំងត្រដាបត្រដួសជាមួយនឹងអត្រាការប្រាក់កាន់តែខ្ពស់។

នៅក្នុងបទបសម្ភាសន៍ជាមួយ CNBC លោក David Solomon បានឲ្យដឹងគ្មានអ្វីដែលត្រូវនិយាយទាក់ទងនឹងទីផ្សារអចលនទ្រព្យនោះ ជាពិសេសអចលនទ្រព្យបែបពាណិជ្ជកម្មគឺដើរមកដល់ចំណុចមួយដែលរងសម្ពាធខ្លាំងនាពេលបច្ចុប្បន្ន។ ត្រង់នេះលោកបានបង្ហើបទៀតយើងនឹងឃើញភាពកម្សោយនៃកម្ចីក្នុងវិស័យនេះកាន់តែកើតមានជាបន្តបន្ទាប់។

 

លោកបានបន្តទៀតថាក្រោយពីអត្រាការប្រាក់កម្ចីទាបនិងតម្លៃឡើងខ្ពស់ជាច្រើនឆ្នាំសម្រាប់អគារការិយាល័យ ពេលនេះវិស័យនេះបានដើរដល់ចំណុចដែលពិបាកពោលគឺដើរទាំងត្រដាបត្រដួសខណៈការប្រាក់កម្ចីកាន់តែថ្លៃហើយតម្រូវការកាន់តែថយចុះដោយសារមនុស្សបានប្ដូរឥរិយាបទធ្វើការពីចម្ងាយ។

 

លើសពីនេះម្ចាស់អចលនទ្រព្យមួយចំនួនបានដើរចេញពីការកាន់កាប់អចលនទ្រព្យរបស់ខ្លួនខណៈគ្មានលទ្ធភាពបង់កម្ចីព្រោះតែការប្រាក់ខ្ពស់ ហើយកម្ចីក្នុងអចលនទ្រព្យដែលគ្មានលទ្ធភាពសងបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងធនគារ Goldman Sachs បានបង្ហាញរបាយការណ៍នៃកម្ចីខូចក្នុងអចលនទ្រព្យរបស់ខ្លួនប្រមាណជា៤០០លានដុល្លារ។មិនមែនតែលោក David Solomon នោះទេដែលនិយាយថាទីផ្សារអចលនទ្រព្យពាណិជ្ជកម្មអាមេរិកមែនបញ្ហា តែសេដ្ឋីជើងចាស់គឺលោក Charlie Munger ក៏ធ្លាប់លោកថាវិស័យនេះកំពុងជួបបញ្ហាដែរ។  សេដ្ឋី Charlie Munger ធ្លាប់លោកឡើងថា” នាពេលខាងមុខអចលទ្រព្យនឹងជួបញ្ហា”។ ត្រង់នេះលោកបានបង្ហើបថា ធនាគារនឹងពោរពេញដោយកម្ចីខូចដែលធ្វើឲ្យធនាគារងាយរងគ្រោះ ហើយពេលវេលាអាក្រក់នឹងមកដល់ ហើយតម្លៃអចលនទ្រព្យនឹងដាំក្បាលចុះ។ សេដ្ឋីវ័យ៩៩ឆ្នាំរូបនេះថាវិបត្តិគឺកើតចេញពីកម្ចីខូចក្នុងអចលទ្រព្យ ដូច្នេះនឹងធ្វើឲ្យប៉ះពាល់ដល់អគារការិយាល័យ អគារពាណិជ្ជកម្ម និងអចលនទ្រព្យផ្សេងៗនឹងជួងបញ្ហាជាហូរហែ។

បើយោងតាម Financial Times បានឲ្យដឹងថា ធនាគារអាមេរិកធំៗមួយចំនួនសុខចិត្តខាតលុយតាមរយៈការលក់កម្ចីអចលនទ្រព្យបន្ទាប់ពីមានការព្រមានជាហូរហែថាទីផ្សារអចលនទ្រព្យបែបអគារពាណិជ្ជកម្មមានភាពរង្គោះរង្គើក្រោយពីប្រព័ន្ធធនាគារអាមេរិកមានភាពច្របូកច្របល់។967aec83ef58ffa0e49454cf0734c788-61

 

នៅក្នុងនោះដែរ ធនាគារ HSBC អាមេរិក គឺកំពុងស្ថិតនៅក្នុងដំណើរការលក់កម្ចីអចលនទ្រព្យពាណិជ្ជកម្ម( Commercial real estate) រាប់សិបលានដុល្លារដោយលក់ទៅឲ្យអ្នកអភិវឌ្ឍនអចលនទ្រព្យជាអ្នកាន់កាប់ផ្ទាល់ហើយលក់ក្នុងតម្លៃធូរថ្លៃពោលគឺលក់ទាំងខាតតែម្ដង ហើយធនាគារផ្សេងៗជាច្រើនទៀតបានបង្ខំចិត្តលក់កម្ចីអចលនទ្រព្យទាំងខាត៕