Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រជាង៤០ នៅអង់គ្លេសបានក្ស័យធនបន្តគ្នា ក្រោយមិនអាចទប់ទល់នឹងវិបត្តិអតិផរណា

Media LNN | Jun 14, 2023
រោងចក្រជាង៤០ នៅអង់គ្លេសបានក្ស័យធនបន្តគ្នា ក្រោយមិនអាចទប់ទល់នឹងវិបត្តិអតិផរណា
Clinic narith

ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមក មានរោងចក្រមប្រមាណជាង៤០ ដែលកំពុងតែមានវត្តមាននៅក្នុងចក្រភពអង់គ្លេសបានប្រកាសក្ស័យធនបន្តកន្ទុយគ្នា ខណៈដែលក្រុមហ៊ុនភាគច្រើនដែលបានបិទទ្វារនៅ ចក្រភពអង់គ្លេសគឺជាក្រុមហ៊ុនផលិតស្រាបៀរ។967aec83ef58ffa0e49454cf0734c788-62

នេះបើយោងតាមការចុះផ្សាយដោយវេបសាយ​ the guardian ។ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីក្រុមហ៊ុនផលិតស្រាបៀរដាក់ពាក្យក្ស័យធនបន្តគ្នាបែបនេះ សូម្បីតែកន្លែងសិប្បកម្មផលិតស្រាបៀរតូចៗក៏កំពុងតែជួបនៅហានភ័យខ្ពស់ដែរ ព្រោះប្រជាពលរដ្ឋនៅចក្រភពអង់គ្លេសកំពុងតែកាត់បន្ថយការចំណាយទៅលើមុខទំនិញណាថ្លៃៗ ដោយងាកទៅទិញផលិតផលណាដែលមានតម្លៃទាប ព្រោះពេលនេះវិបត្តិតម្លៃនៅលើមុខទំនិញកំពុងតែហក់ឡើងខ្ពស់។លោក Paul Maloney ដែលជានាយករងក្រុមហ៊ុន Mazars បាននិយាយថា រោងចក្រផលិតស្រាបៀរ បានជួបការលំបាកមួយរយៈមកហើយ ដោយសារតែមានការកើនឡើងនៃតម្លៃទំនិញបាននាំមកនូវបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់ពួកគេ តែក្រុមហ៊ុនផលិតស្រាបៀរតែងតែប្រកាសលក់បញ្ចុះតម្លៃ ឬមានកម្មវិធីលក់តម្លៃពិសេសផងដែរ ប៉ុន្តែអតិថិជនភាគច្រើនបែរទៅសម្លឹងទៅទិញផលិតផលដែលមានតម្លៃថោកជាងទៅវិញ។0a3b05d9751d289d63469106608eb42a-13

នាយករងក្រុមហ៊ុន Mazars បានបន្តទៀតថា ជាធម្មតានៅពេលទំនិញដែលត្រូវទិញយកមកផលិតមានតម្លៃថ្លៃ ដូចនេះការផលិតចេញមកលក់នៅលើទីផ្សារក៏ត្រូវលក់ក្នុងតម្លៃថ្លៃជាងមុនដែរ ប៉ុន្តែការតម្លើងថ្លៃនេះស្របពេលដែលអតិថិជនភាគច្រើនកំពុងតែសន្សំសំចៃក្នុងការចំណាយផ្សេងៗ ដូច្នេះហើយវាបានបណ្តាលឱ្យក្រុមហ៊ុនស្រាបៀរភាគច្រើននៅចក្រភពអង់គ្លេសមិនអាចទប់ទល់ជាមួយចំណាយបានរហូតបានដាក់ពាក្យក្ស័យធនបន្តកន្ទុយគ្នាបែបនេះ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុនក៏មានហាងស្រាប្រមាណជាង ៤០០នៅចក្រភពអង់គ្លេសបានបិទទ្វារជារៀងរហូតផងដែរ ហើយនៅឆ្នាំនេះក៏មានអាជីវកម្មផលិតស្រា ចំនួន ៤៥ក្រុមហ៊ុនបន្ថែមទៀតបានសម្រេចចិត្តដាក់ពាក្យក្ស័យធន ដោយសារមិនអាចទប់ទល់ជាមួយតម្លៃថាមពលឡើងថ្លៃក៏ដូចជាអតិផរណាកើនឡើងខ្ពស់ផងដែរ៕