រដ្ឋាភិបាលជប៉ុនបានអនុម័តលើវិធានការ ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតរបស់ប្រទេសខ្លួន តាមរយៈការបង្កើនជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសារមានកូនក្នុងបន្ទុក។
រដ្ឋាភិបាលជប៉ុនមានផែនការចំណាយថវិកា ២៥ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ឆ្នាំខាងមុខ ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ។ ស្ថិតក្រោមវិធានការនេះ គ្រួសារនីមួយៗនឹងអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៥,០០០យ៉េន ឬប្រហែល ១០៧ដុល្លារសម្រាប់កុមារម្នាក់ៗ ដែលមានអាយុក្រោម ៣ឆ្នាំ និង ១០,០០០យ៉េនសម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើងទៅ។