កម្ពុជាទទួល បានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ រយៈពេល ៤ខែដំបូង ឆ្នាំ២០២៣ បានចំនួនប្រមាណជាង ២៦០លានដុល្លារ មានការកើនជាង ៤១.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។សមម្រាប់នាំចេញកៅស៊ូក្នុងខែឧសភា ឆ្នាំ ២០២៣ ទទួលបានចំណូលជាង ៥៣ លានដុល្លារ កើនឡើង ៥៦.៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួន ៣៤.១ លានដុល្លារ។
កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ មានការកើនឡើង ២៨,៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២១ បើទោះបីជាមានស្ថានភាពមិនល្អ រួមទាំងការធ្លាក់ចុះនៃតម្លៃកៅស៊ូធម្មជាតិយ៉ាងណាក្តី។
សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។