Alynana Media Cambodia
Icon Collap
clinic narit

គម្រោង​អភិវឌ្ឍ​ធំៗ​ចំនួន ៤ ​នឹង​ផ្លាស់ប្តូ​រ​មុខមាត់​ខេត្ត​កែបនៅថ្ងៃខាងមុខ

Media LNN | Jun 15, 2023
គម្រោង​អភិវឌ្ឍ​ធំៗ​ចំនួន ៤ ​នឹង​ផ្លាស់ប្តូ​រ​មុខមាត់​ខេត្ត​កែបនៅថ្ងៃខាងមុខ
Clinic narith

 

ខេត្ត​កែប​ស្ថិត​ក្នុង​ចំណោម​ខេត្ត​ចំនួន ៤ ដែល​ជាប់​សមុទ្រនិង​​ជា​ខេត្ត​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​ផង​ដែរ។ ខេត្ត​ជាប់​សមុទ្រ​នៅទិស​និរតីនេះ នៅប៉ុន្មាន​ឆ្នាំនេះបាន​ទទួល​គម្រោង​ធំៗ ហើយ​តាម​រយៈគម្រោង​អភិវឌ្ឍនេះ​នឹង​នាំការ​​ផ្លាស់ប្តូរ​មុខមាត់​ខេត្ត​កែបក្នុងការ​ទាក់ទាញភ្ញៀវ​ទេសចរ​បន្ថែមទៀតនៅ​ថ្ងៃ​អនាគត​។

 
 
 
 

កំពង់ផែ​កោះ​ទន្សាយ

កំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលចំណាយថវិការក្នុងការសាងសង់ប្រមាណ ១,២ លានដុល្លារ បានសម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២។7e684d8e-35ac-4ab9-a215-306a89c83400-2កំពង់ផែ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​គោលបំណង​ពង្រីក​សក្ដានុពល​របស់​ខេត្ត និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​។ ផែ​នេះ​អាច​ផ្ទុក​កប៉ាល់​អ្នក​ដំណើរ​ពី ៣០០ ទៅ ៤០០ នាក់​ចូល​ចតបាន។

កំពង់ផែកោះទន្សាយគឺជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍មហាអនុតំបន់មេគង្គរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់គម្រោងកំណើនរួមបញ្ចូលដំណាក់កាលទី ២។

ទីលាន​ចាក់​សម្រាម​ស្តង់ដា

ទីលានទុកដាក់សំរាមស្តង់ដាទំនើប​ខេត្តកែប បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមនេះសាងសង់ឡើង ក្រោម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍សម្រាប់កំណើន​ប្រកបដោយ​បរិយាប័ន្នក្នុង​មហាអនុតំបន់មេគង្គជំហានទី២ ក្រោម​កម្ចី​ឥណទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ប្រើប្រាស់​ថវិកា​សាងសង់​ជាង ១០ លាន​ដុល្លារ។

 

11-IMG_6459-48ទីលាន​ទុកដាក់សំរាមនេះ មានទីតាំង​ស្ថិត​នៅភូមិដំណាក់ចង្អើរ ឃុំព្រៃធំ ក្រុងកែប ខេត្តកែប ​សាងសង់​ឡើង​មាន​ចំនួន ៤ រណ្ដៅ មាន​សមត្ថភាព​ផ្ទុកសំរាម​បាន​ប្រមាណ ៦០០ ០០០ ម៉ែត្រត្រីគុណក្នុងរយៈពេល ២០ឆ្នាំ។

ទីលានទុកដាក់សំរាមថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៤ ហិកតា សម្រាប់​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋក្នុងក្រុងកែប និងស្ទើរ​តែទាំងអស់នៃវិស័យទេសចរណ៍ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្សារ។

ឆ្នេរ​កម្សាន្ត​ប្រណិត

គម្រោង​ពង្រីក​ឆ្នេរ​ប្រណិត​ថ្មី​ប្រវែង ២៧០០ ម៉ែត្រ​នៅ​ខេត្ត​កែប បាន​បញ្ចប់​ការ​ចាក់​ដី​បំពេញ ១០០ ភាគរយ ខណៈ​អាជ្ញាធរ​កំពុង​​បន្ត​ការ​ដាំ​ដើម​ឈើ និង​ការ​ចាក់​ខ្សាច់​បន្ថែម​រួម​ទាំង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់។620a68d2f1eea69a2fd80c0763787690-31គម្រោង​អភិវឌ្ឍន៍​ឆ្នេរខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​នៅ​ខេត្ត​កែប ស្ថិត​នៅ​ក្រោម​ទម្រង់​កិច្ចសន្យា​អភិវឌ្ឍន៍​រវាង​រដ្ឋ និង​ឯកជន ក្នុង​គោលដៅ​កែ​លម្អនិង​បង្កើតឆ្នេរខ្សាច់កម្សាន្ត​សាធារណៈ​ប្រែ​ក្លាយ​ខេត្ត​កែប​ទៅជា​តំបន់ទេសចរណ៍ សម្រាកលម្ហែកម្សាន្តដ៏ប្រណិតកម្រិតខ្ពស់ បរិស្ថានល្អ ដែល​នឹង​នាំ​ឲ្យមាន​កំណើនភ្ញៀវទេសចរជាតិ អន្តរជាតិមកស្នាក់នៅកាន់តែយូរ។

ឆ្នេរ​កម្សាន្ត​ថ្មី​ដែល​ខេត្ត​កែប​កំពុង​អភិវឌ្ឍ​នេះ មាន​ទីតាំង​​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​មាន​ប្រវែង ២៧០០​ម៉ែត្រ ក្នុង​នោះ​ឆ្នេរខ្សាច់​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​មាន​ទទឹង​យ៉ាងតិច​ប្រវែង ៣០ ម៉ែត្រ មាន​រៀបចំ​សួន​ច្បារ​សាធារណៈ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរសមុទ្រ​មាន​ទទឹង​ប្រវែង ៥០ ម៉ែត្រ។

អភិវឌ្ឍ​ផ្លូវ​ទៅ​ឆ្នេរ​អង្កាល

កំណាត់ផ្លូវប្របមាត់សមុទ្រ ចាប់ពីកំពង់ផែកោះទន្សាយទៅដល់ឆ្នេរសមុទ្រអង្កោល​​តភ្ជាប់ទៅផ្លូវជាតិលេខ ១៣-៣២ សម្រេច​បាន​ជាង ៦៥ ភាគរយ ហើយ​គ្រោង​បញ្ចប់​ទាំងស្រុង​នៅ​រយៈពេល ៣ ខែ​ទៀត​នេះ។648680258b7b5-12ផ្លូវប្របមាត់សមុទ្រ​នេះ​មានប្រវែងជាង ១២ គីឡូម៉ែត្រ សាងសង់​ឡើង​ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចំណាយថវិកាប្រមាណ ១០,៥ លានដុល្លារអាមេរិក។កំណាត់​កំពុង​សាងសង់​នេះ គឺ​ជា​សរសៃ​ឈាម​ទេសចរណ៍​មួយ​តភ្ជាប់​ទៅ​ឆ្នេរអង្កោល​នាថ្ងៃអនាគត។ តាមរយៈ​​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​នាំ​ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរជាតិនិង​អន្តរជាតិ មក​ទស្សនា​ដើរ​លេង​កម្សាន្ត​ខេត្ត​កែប​កាន់​តែ​ច្រើន ហើយ​ក៏​នឹង​បញ្ជៀស​ការកកស្ទះ​នៅ​ឆ្នេរ​កែបផងដែរ៕6486802d37855-21