Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម ស្នើសង់ផ្លូវក្រវាត់ប្រវែង ១៦០ គីឡូម៉ែត្រសម្រាប់ដឹកធ្យូងថ្មីពី ឡាវ

Media LNN | Jun 15, 2023
វៀតណាម ស្នើសង់ផ្លូវក្រវាត់ប្រវែង ១៦០ គីឡូម៉ែត្រសម្រាប់ដឹកធ្យូងថ្មីពី ឡាវ
Clinic narith

 

 

ខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាម បានដាក់ចេញនូវផែនការសាងសង់ផ្លូក្រវាត់ប្រវែង ១៦០ គីឡូម៉ែត្រ ចំណាយប្រមាណជាង ៤៥៩.៧៧ លានដុល្លារ សម្រាប់ការដឹកជញ្ជូនធ្យូងថ្មពីប្រទេសឡាវ ។តម្រូវការធ្យូងថ្មវៀតណាមកំពុងកើនឡើងជាលំដាប់ ដោយធ្វើឲ្យការដឹកជញ្ជូនមានការកកស្ទះ និងយឺតយ៉ាវ ជាពិសេសអាជីវកម្មនៅច្រកព្រំដែន La Lay មិនអាចទប់ទល់នឹងតម្រូវការដ៏ច្រើនលើសលុបនេះបានឡើយ ។7e684d8e-35ac-4ab9-a215-306a89c83400-8

 

តម្រូវការធ្យូងថ្មវៀតណាមកំពុងកើនឡើងជាលំដាប់ ដោយធ្វើឲ្យការដឹកជញ្ជូនមានការកកស្ទះ និងយឺតយ៉ាវ ជាពិសេសអាជីវកម្មនៅច្រកព្រំដែន La Lay មិនអាចទប់ទល់នឹងតម្រូវការដ៏ច្រើនលើសលុបនេះបានឡើយ ។

ដើម្បីដោះស្រាយបញ្ហា ខេត្ត Quang Tri ស្នើឲ្យសាងសង់ផ្លូវក្រវាត់ដែលនឹងដឹកជញ្ជូនធ្យូងថ្មពីខេត្ត Sekong និងខេត្ត Salavanh របស់ប្រទេសឡាវ ទៅកាន់កំពង់ផែសមុទ្រ My Thuy ក្នុងស្រុក Hai Lang នៃប្រទេសវៀតណាម ខណៈផ្លូវក្រវាត់នេះ មានសមត្ថភាពដឹកបាន ១,៥០០ ទៅ ១,៦០០ តោនក្នុងមួយម៉ោង ដែលអាចឲ្យវៀតណាមនាំចូលធ្យូងថ្មពី ១៥ ទៅ ២០ លានតោនក្នុងមួយឆ្នាំៗ ។

 

 

ចំណែកនៅប្រទេសឡាវ ផ្លូវក្រវាត់នេះលាតសន្ធឹងប្រវែង ៨៥ គីឡូម៉ែត្រពីអណ្តូងរ៉ែធ្យូងថ្មទៅកាន់ច្រកព្រំដែន La Lay ហើយ ៧៥ គីឡូម៉ែត្រទៀតនឹងត្រូវគ្របដណ្តប់ពីច្រកព្រំដែនទៅកាន់កំពង់ផែ My Thuy របស់វៀតណាម ។11-IMG_6459-53

នៅពេលសាងសង់រួច វានឹងក្លាយជាផ្លូវវែងជាងគេបំផុតលើពិភពលោក ដោយវែងជាងផ្លូវក្រវាត់ដឹកជញ្ជូនបច្ចុប្បន្នដែលមានប្រវែង ១០០ គីឡូម៉ែត្រ ឆ្លងកាត់វាលខ្សាច់សាហារ៉ាខាងលិច ដែលតភ្ជាប់តំបន់អណ្តូងរ៉ែផូស្វ័រ Bou Craa ទៅកាន់ទីក្រុងឆ្នេរសមុទ្រ El Marsa ក្បែរទីក្រុង Laayoune ។

គួរបញ្ជាក់ថា វៀតណាម មានបំណងនាំចូលធ្យូងថ្មពី ២០ ទៅ ៣០ លានតោនក្នុងមួយឆ្នាំសម្រាប់ការប្រើប្រាស់ក្នុងស្រុក ឬនាំចេញទៅកាន់ប្រទេសទីបី ខណៈបច្ចុប្បន្នដោយសារតែការកម្រិតហេដ្ឋារចនាសម្ព័ន្ធ និងការកកស្ទះញឹកញាប់ពេក ខេត្ត Quang Tri របស់វៀតណាម អាចនាំចូលធ្យូងថ្មបានត្រឹមតែប្រហែល ២ លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ៕photo_2023-06-12_08-39-29-18