សហភាពគ្រូពេទ្យស៊ូដង់ បាននិយាយថា ជនស៊ីវិលបាត់បង់ជីវិតបានកើនឡើងដល់ ៩៥៨នាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅទូទាំងប្រទេសស៊ូដង់។
ជម្លោះប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងទាហានប៉ារ៉ា (RSF) របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ បានសម្លាប់ជីវិតជនស៊ីវិលប្រមាណ ៩៥៨នាក់ហើយ។ អង្គការក្រៅរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនជនស៊ីវិលរងរបួសបានកើនឡើងដល់ ៤,៧៤៦នាក់។