ខេត្តបន្ទាយមានជ័យ៖ ការលក់ដូរ និងទិញទំនិញតាមអនឡាញ គឺជាទំនោរសង្គមថ្មីនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ។ បច្ចេកវិទ្យាបានបង្កលក្ខណៈងាយស្រួល និងជួយឱ្យមនុស្សចំណាយពេលតិច មិនថាតែការទិញរបស់របរប្រើប្រាស់ ការលក់ដូរ និងការទូទាត់សាច់ប្រាក់។
នៅកម្ពុជា បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ផ្តើមមានប្រជាប្រិយភាពខ្លាំង ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្តើម និងកំពុងតែបន្តពេញនិយមយ៉ាងខ្លាំងទៀតផងនាពេលបច្ចុប្បន្ន។ អាជីវករដែលមានជំនាញ ឬចេះប្រើប្រាស់បណ្តាញសង្គមទាំងនេះ អាចទាញយកប្រយោជន៍ជាច្រើនពីវា មានឱកាសទាញយកចំណូលបន្ថែម និងពង្រីកការលក់របស់ខ្លួនបានកាន់តែទូលំទូលាយផងដែរ។