Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មនុស្ស១៥នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅប្រទេសកាណាដា

Media LNN | Jun 16, 2023
មនុស្ស១៥នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅប្រទេសកាណាដា
Clinic narith

កាណាដា៖ បើយោងតាមអាជ្ញាធរក្នុងតំបន់របស់ប្រទេសកាណាដាបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលបង្កឡើងដោយរថយន្តកុងតឺន័របុកគ្នាជាមួយឡានក្រុងដឹកពលរដ្ឋវ័យចំណាស់ជាច្រើននាក់ ស្ថិតនៅក្នុងខេត្ត Manitoba កាលពីរសៀលថ្ងៃព្រហស្បតិ៍ ។

មន្រ្តីនគរបាលកាណាដាបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវបំបែកបួនជ្រុងមួយកន្លែង ដោយរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរនៅលើផ្លូវហាយវេ ១ ឆ្ពោះទៅទិសខាងកើត ហើយក៏បានបុកពីចំហៀងពេញមួយទំហឹងជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរធើ្វដំណើរលើផ្លូវហាយវេ ៥ ឆ្ពោះទៅទិសខាងត្បូងក្នុងទិសដៅទៅកាន់កាស៊ីណូមួយនៅឯទីប្រជុំជន Carberry ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្ដាលឱ្យអ្នកដំណើរចំនួន១៥នាក់ស្លាប់ និងប្រមាណជា១០ផ្សេងទៀតរងរបួសធ្ងន់ រួមមានទាំងតៃកុងរថយន្តទាំងពីរភាគីផងដែរ ដោយទទួលបានការបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុដ៏រន្ធត់នេះដែរ នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ តាមរយៈការបង្ហោះសំណេរដ៏សោកសៅមួយនៅលើបណ្ដាញសង្គម Twitter ចំពោះក្រុមគ្រួសារជនរងគ្រោះ ៕