Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌូនេស៊ីនាំចេញច្រើនជាងនាំចូល ប៉ុន្តែអតិរេកពាណិជ្ជកម្មទំនងជាធ្លាក់ចុះ

Media LNN | Jun 17, 2023
ឥណ្ឌូនេស៊ីនាំចេញច្រើនជាងនាំចូល ប៉ុន្តែអតិរេកពាណិជ្ជកម្មទំនងជាធ្លាក់ចុះ
Clinic narith

ស្ថិតិដែលស្ទាបស្ទង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានបង្ហាញថា អតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន ក្នុងខែឧសភាកន្លងទៅនេះ បានធ្លាក់ចុះគួរឲ្យកត់សំគាល់ បើធៀបនឹងខែមេសា។ តួលេខដែលគេប៉ាន់ស្មានបានចង្អុលប្រាប់ថា អតិរេកពាណិជ្ជកម្មនៅខែមុននេះ បានថយចុះអស់ជិត ១ពាន់លានដុល្លារ ពោលគឺមានមកនៅត្រឹមប្រមាណជាង ៣ពាន់លានដុល្លារប៉ុណ្ណោះ។ តើការធ្លាក់ចុះនេះ បណ្ដាលមកកត្តាអ្វីខ្លះ?

ការព្យាកររបស់ក្រុមអ្នកសេដ្ឋកិច្ចបានបង្ហាញថា អតិរេកពាណិជ្ជកម្មប្រចាំខែឧសភារបស់ឥណ្ឌូនេស៊ីនឹងធ្លាក់ចុះពីជិត៤ពាន់លានដុល្លារមកនៅត្រឹមជាង ៣ ពាន់លានដុល្លារ។ សូមកត់សម្គាល់ថា អតិរេកពាណិជ្ជកម្មប្រចាំខែរបស់ប្រទេសដែលមានប្រជាពលរដ្ឋប្រមាណជិត ៣០០ លាននាក់ គឺមានជានិច្ច គិតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មក។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ ក្រុមអ្នកសេដ្ឋកិច្ចព្យាករថា វានឹងធ្លាក់ចុះដោយសារតែការស្រុតចុះនៃតម្លៃទំនិញប្រើប្រាស់។

ទោះបីជាឥណ្ឌូនេស៊ីនាំទំនិញចេញច្រើនជាងនាំចូលក៏ដោយ ក៏លោក ហ្វៃសាល រ៉ាចមែន ( Faisal Rachman ) អ្នកសេដ្ឋកិច្ចប្រចាំធនាគារ មែនឌីរី ( Bank Mandiri) ដែលជាធនាគារធំបំផុតនៅឥណ្ឌូនេស៊ី បាននិយាយថា ការនាំចេញនិងការនាំចូលកាលពីខែឧសភានៅតែត្រូវបានគេមើលឃើញថាធ្លាក់ចុះដូចគ្នា ដោយសារតែកំណើនសេដ្ឋកិច្ចពិភពលោកបន្ថយល្បឿន។

លោកបានបន្តថា ការច្របាច់បញ្ចូលគ្នារវាងការធ្លាក់ចុះតម្លៃទំនិញ កំណើនសេដ្ឋកិច្ចពិភពលោកខ្សោយ និងនយោបាយក្នុងស្រុក បង្កឱ្យមានការរង់ចាំសកម្មភាពវិនិយោគ និងសកម្មភាពផលិតកម្ម៕