គ្រោះរាំងស្ងួតនៅប្រទេសវៀតណាមបាននិងកំពុងបង្អាក់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
រដូវក្តៅដែលឃើញសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់បំផុត ក្នុងខែឧសភា ឆ្នាំ២០២៣ ហើយគ្រោះរាំងស្ងួតដែលមិនធ្លាប់មានពីមុនមក កំពុងធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពតានតឹងនៅភាគខាងជើងប្រទេសវៀតណាម ខណៈដែលទន្លេ និងអាងស្តុកទឹកនៅរោងចក្រថាមពលវារីអគ្គិសនីបានស្ងួត។