Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាមិនឡើងថ្លៃអគ្គិសនីទេ ខណៈប្រទេសខ្លះកំពុងដំឡើងថ្លៃ

Media LNN | Jun 17, 2023
កម្ពុជាមិនឡើងថ្លៃអគ្គិសនីទេ ខណៈប្រទេសខ្លះកំពុងដំឡើងថ្លៃ
Clinic narith

កំពង់ស្ពឺ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែងថា ប្រទេសខ្លះកំពុងដំឡើងថ្លៃអគ្គិសនី តែសម្រាប់ប្រទេសកម្ពុជាមិនឡើងថ្លៃទេ។​ អគ្គិសនីកម្ពុជាធ្វើអាជីវកម្មមិនចំណេញទេ ហើយបើចំណេញ ចំណេញតិច ដោយរដ្ឋឧបត្ថម្ភទុន។

សម្តេចបានលេីកឡេីងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ម៉ឺននាក់​ នៅស្រុក​គងពិសី ខេត្តកំពង់​ស្ពឺ​ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា​ នៅតាមភូមិជាទូទៅប្រមាណជាង​ ៩៩ភាគរយ​ មានអគ្គិសនីប្រើ តែមានតែភូមិថ្មីៗដែលទើបតែកើតបួនប្រាំផ្ទះទេមិនទាន់មានភ្លើងអគ្គិសនីទៅដល់។​

អត់ទាន់មានអគ្គិសនីទៅដល់ពិតមែន ក៏ប៉ុន្តែប្រជាពលរដ្ឋប្រើសូឡា ប្រើអាគុយ មិនដុតចន្លុះទេ ពីមុនសម្តេចជិះយន្តហោះ បើក្រឡេកមើលក្រោមឆ្លងកាត់ប្រទេសជិតខាងឆ្លងចូលដល់ព្រំដែនកម្ពុជាងងឹតឈឹង មកដល់ភ្នំពេញទើបភ្លឺ ក៏ប៉ុន្តែឥឡូវចេញពីព្រំដែនថៃ ព្រំដែនឡាវចូលមកក្នុងទឹកដីកម្ពុជា តាមភូមិមានភ្លើងភ្លឺ។ មិនដូចពួកចង្រៃខ្លះវាថា ដឹកនាំប្រទេសខ្ទេចខ្ទាំនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលេីកឡេីងយ៉ាងដូច្នេះថា​៖​ «ស្បថឲ្យងាប់ទាំងម៉ែទាំងពូជឯងទៅថាពិតជាខ្ទេចខ្ទាំមែនទេ?​ គ្មានអ្វីអត់ជាងក្រោយឆ្នាំ១៩៧៩ ក្រោយរំលំប៉ុលពតទេ គ្មានអីស៊ី»។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករថា​ អាចសួរជីដូនជីតាថា ពីមុនយ៉ាងម៉េចលំបាកយ៉ាងម៉េច ប្រហែលជាឪពុកម្ដាយរបស់ក្មួយៗខ្លះជាកុមារជំនាន់ប៉ុលពត៕