វិនិយោគិន, ធុរជន និងពាណិជ្ជករជនជាតិចិន នៅតែសម្លឹងពីឱកាសក្នុងការធ្វើពាណិជ្ជកម្ម និងការបណ្ដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលនៅមិនទាន់អំណោយផលយ៉ាងណាក្ដី។ ជាក់ស្ដែងក្រុមវិនិយោគិន ធុរជន និងពាណិជ្ជករចិនមួយក្រុមមកទីក្រុងតុងគួនប្រទេសចិន បានមកដល់កម្ពុជា និងស្វែងរកដៃគូក្នុងការបណ្ដាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្មទៅវិញទៅមក ។
នៅក្នុងសន្និសីទផ្សព្វផ្សាយស្ដីពីពិព័រណ៍ផលិតផលពាណិជ្ជកម្មកែច្នៃប្រទេសចិននាទីក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ លោក វូ គួឈាន អគ្គទីប្រឹក្សាការិយាល័យប្រឹក្សាសេដ្ឋកិច្ចពាណិជ្ជកម្មនៃទីក្រុងតុងគួនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកកម្ពុជា គឺជាអ្នកជិតខាងល្អ និងមិត្តភាព ដែកថែប ទំនាក់ទំនងទ្វេភាគីគឺមានភាពរស់រវើកជានិច្ច ។