Alynana Media Cambodia
Icon Collap
clinic narit

ចក្រភព​អង់គ្លេស​នឹង​លៃលក​ថវិកា ​៣២​ លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សន្តិសុខ​តាម​អ៊ីន​ធឺណិត​​របស់អ៊ុយក្រែន​

Media LNN | Jun 19, 2023
ចក្រភព​អង់គ្លេស​នឹង​លៃលក​ថវិកា ​៣២​ លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សន្តិសុខ​តាម​អ៊ីន​ធឺណិត​​របស់អ៊ុយក្រែន​
Clinic narith

ការិយាល័យ​របស់​នាយ​រដ្ឋមន្ត្រី​អង់គ្លេស ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​អង់គ្លេស​ នឹង​លៃលក​ថវិកា​ចំនួន ​២៥​ ផោន​ (ប្រហែល ​៣២ ​លាន​ដុល្លារ)​ ក្នុង​រយៈពេល ​២ ​ឆ្នាំ​ក្រោយ​ ដើម្បី​ពង្រឹង​សន្តិសុខ​តាម​អ៊ីន​ធឺណិត​នៅ​ប្រទេស​អ៊ុយក្រែន។​

យោងតាម​សេចក្តីថ្លែង​ការណ៍នោះ ការ​ផ្តល់មូល​និធិនេះ នឹង​ធ្វើឱ្យវា​អាច​ការពារ​ហេដ្ឋារចនា​សម្ព័ន្ធ និង សេវាកម្ម​សំខាន់ៗ​របស់​អ៊ុយក្រែន តាមរយៈ​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខតាម​អ៊ីនធឺណិត​របស់​អ៊ុយក្រែន ដែល​នឹងធ្វើឱ្យ​វាអាច​រក​ឃើញការ​គំរាមកំហែង​តាម​អ៊ីនធឺណិត​ដ៏មាន​សក្តានុពល​ពី​ប្រទេស​រុស្ស៊ី ​និង ឆ្លើយតបទៅនឹង​ពួកគេ។​

កម្មវិធី​អ៊ីនធឺណិត​អ៊ុយក្រែន (UCP) ជា​គម្រោង​របស់​ចក្រភព​អង់គ្លេស​ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ចក្រភព​អង់គ្លេស​ ដែល​ពីដំបូង​បាន លៃ​លក​​ថវិកា ​ប្រហែល ៨,១៤ លាន​ដុល្លារ​កាលពី​ឆ្នាំមុន។ ដំណាក់​កាលទី​២ នៃ​ការ​ផ្តល់មូល​និធិមាន​ន័យថា​ ចក្រភព​អង់គ្លេស​នឹង​ផ្តល់ ១៦​ លាន​ផោន​ខណៈ​ពេលដែល​សម្ព័ន្ធមិត្ត​ខាងលិច​ផ្សេង ទៀត​នៃ​ទីក្រុង​កៀវ​ នឹង​ផ្តល់ ៩​លាន​ផោន​។

យោង​តាម​នាយករដ្ឋមន្ត្រី​អង់គ្លេស ​រីស៊ី ស៊ុណាក់ដែល​ត្រូវ​ដក​ស្រង់​សម្តី​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​នោះថា តាមការសង្ស័យ​ ប្រទេស​រុស្ស៊ី​បាន​ ប៉ុនប៉ង​វាយប្រហារ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​អ៊ីនធឺណិត​អ៊ុយក្រែន ដែល​មាន​ ​មុខងារ​សំខាន់ៗ​ដូចជាៈ ពី​ប្រតិបត្តិការ​ធនាគារ ​រហូតដល់​ការ​ផ្គត់ផ្គង់​ថាមពល៕