Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន ​នឹង​ចុះហត្ថលេខា​ផ្តល់​កម្ចី​ជាង ​១៨០​ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ត​ភ្ជាប់​ផ្លូវថ្នល់និង​ផ្គត់ផ្គង់​ទឹក​ស្អាត

Media LNN | Jun 19, 2023
ជប៉ុន ​នឹង​ចុះហត្ថលេខា​ផ្តល់​កម្ចី​ជាង ​១៨០​ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ត​ភ្ជាប់​ផ្លូវថ្នល់និង​ផ្គត់ផ្គង់​ទឹក​ស្អាត
Clinic narith

 

Content image - Phnom Penh Post

ភ្នំពេញៈជប៉ុន​ និង​កម្ពុជា​ នឹង​ចុះ​ហត្ថ​លេខា​រួមគ្នា​នៅ​ថ្ងៃទី​២០​ ខែមិថុនា ​លើ​កិច្ច​ព្រម​ព្រៀង​ផ្តល់​កម្ចី​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ជាង​ ១៨០ ​លាន​ដុល្លារ​អាមេរិក​ សម្រាប់​កែលម្អ​ការត​ភ្ជាប់​ផ្លូវ​ជន​បទ​ និង​ពង្រីក​សមត្ថ​ភាព ផ្គត់​ផ្គង់​ទឹក​ស្អាត​ខេត្ត​សៀម​រាប​។ នេះ​បើ​យោង​តាម​ក្រសួង​ការ​បរទេស​កម្ពុជា​។​

​ក្រសួង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​១៨ ខែ​មិថុនា ថា លោក ​ប្រាក់ សុខុន ឧ​បនាយករ​ដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រីកា​របរទេ​ស និង​សហប្រ​តិប​ត្តិការ​អន្តរ​ជាតិ និង​លោក ​Ueno Atsushi ឯ​កអគ្គរា​ជទូត​​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​នេះ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ​កម្ចី​ដែល​មាន​ទឹកប្រា​ក់​ចំនួន​ប្រមាណ ​១៧២ លាន​ដុល្លារ​ អាមេរិក ​គឺ​សម្រាប់​ការ​អនុវត្ត​គម្រោង​កែ​លម្អ​ការត​ភ្ជាប់​ផ្លូវ​ជន​បទ​ ហើយ​កម្ចី​ដែល​មាន​ទឹក​ប្រាក់​ចំនួន​ប្រមាណ១៥​លាន​ដុល្លារ​អាមេរិក ​​គឺ​សម្រាប់​ការអនុវ​ត្ត​គម្រោ​ង​ពង្រីក​សមត្ថភា​ព ផ្គត់ផ្គង់​ទឹកស្អាត​ខេត្ត​សៀម​រាប ដំណាក់​កាល​ទី​៣​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «​ការផ្តល់​ជំនួយ​ខាង​លើ ​បញ្ជាក់​ពី​ការប្តេជ្ញាចិ​ត្ត​ឥត​ងាករ​របស់​ជប៉ុន​ក្នុងការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែ​ង​ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្នុង​ការជំរុញ​ការអ​ភិវឌ្ឍ​សង្គម​-​សេដ្ឋកិ​ច្ច​»​។

​សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ការគាំទ្រ​នេះ ក៏​នឹង​រួម​ចំណែក​ផង​ដែរ ​ដល់​ការ​ពង្រឹង​ទំនាក់​ទំនង​យូរ​អង្វែង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ ដ៏​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​២ ​ដែល​ នាពេល​ថ្មី​នេះៗ​បាន​ដំឡើង​ទំនាក់​ទំនង​ទ្វេភាគី ​ទៅជា​កម្រិត «​ភាព​ជា​ដៃគូ​យុទ្ធសា​ស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​» ខណៈពេ​លដែល​ប្រទេស​ទាំង​២​កំពុង​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ ឆ្នាំ នៃ​ទំនាក់​ទំនង​ការ​ទូត​។​

 

​កាល​ពី​ខែមេសា លោក ប្រាក់​ សុខុន​ និង​លោក Ueno Atsushi បាន​ចុះហ​ត្ថលេ​ខា​លើ​​កិច្ចព្រម​ព្រៀង​​ផ្តល់ប្រា​ក់​កម្ចី​ ដែល​មាន​ទឹក​ប្រាក់​ចំនួន​ប្រមា​ណ​ជាង ១៨​ លាន​ដុល្លារ​អាមេរិក ​សម្រាប់​អនុវ​ត្ត​ គម្រោង​កែល​ម្អ និង​ស្ដារ​ប្រព័ន្ធ​ស្រោចស្រ​ព និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​និរតី​ នៃ​រាជ​ធានី​ភ្នំពេញ ​ដំណាក់កា​ល​ទី​២៕​