Alynana Media Cambodia
Icon Collap
clinic narit

ស្ករត្នោតកំពង់ស្ពឺប្រមូលបានទិន្នផលសរុបបានជាង ១២០ តោន ក្នុងឆ្នាំនេះ

Media LNN | Jun 19, 2023
ស្ករត្នោតកំពង់ស្ពឺប្រមូលបានទិន្នផលសរុបបានជាង ១២០ តោន ក្នុងឆ្នាំនេះ
Clinic narith

កំពង់ស្ពឺ៖ ស្ករត្នោតកំពង់ស្ពឺ ក្នុងឆ្នាំ២០២៣នេះ ប្រមូលបានទិន្នផលសរុបបានជាង ១២០តោន ជាមួយនឹងតម្លៃល្អប្រសើរជាងឆ្នាំមុន ធ្វើឲ្យផលិតស្ករត្នោតសប្បាយចិត្ត ។0a3b05d9751d289d63469106608eb42a-190

លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ បានថ្លែងលើកឡើងថា ជុំវិញការ​ផលិតស្ករត្នោត ក្នុងឆ្នាំ ២០២៣ នេះ មានការធ្លាក់ចុះ បន្តិចបន្តួច គឺបណ្តាលមកពីកត្តាមួយ​ចំនួន​ដូចជា ការប្រែប្រួលអាកាសធាតុ ដែលនៅក្នុងរដូវប្រាំងឆ្នាំនេះ​មានសភាពក្តៅខ្លាំង​ និងម្យ៉ាង ទៀតប្រជាកសិករខ្វះកំលាំងឡើងត្នោត​ និងមានបញ្ហាផ្សេងៗមួយចំនួនទៀតផងដែរ ដែលធ្វើឲ្យ​ការប្រមូល​ផលឆ្នាំ ២០២៣នេះ បើធៀប ទៅនិងឆ្នាំ ២០២២ បានធ្លាក់ចុះក្នុងរង្វង់ប្រមាណជាប់ ៣០ តោន បើតាមទិន្នន័យបូកសរុបចុងក្រោយ។

លោក សំ សារឿន បន្តថា ទោះបីឆ្នាំនេះកសិករប្រមូលបានទិន្នផលទាបជាងឆ្នាំកន្លងមក ប៉ុន្តែថ្លៃ​នៃការលក់ចេញវិញ មានតម្លៃល្អប្រសើរជាងឆ្នាំមុន ​ដោយក្នុងមួយគីឡូក្រាម ​លក់បានក្នុងរង្វង់ជាង ៧ ពាន់រៀល ខណៈឆ្នាំកន្លងមក មានតម្លៃក្រោម ៧ ពាន់រៀល ក្នុងមួយគីឡូ, តែមិនទាន់ដល់​កម្រិតដែលប្រជាពលរដ្ឋចង់បាននៅឡើយ ព្រោះថ្លៃដើមនៃការផលិត សព្វថ្ងៃនេះមានតម្លៃខ្ពស់។

សម្រាប់ការនាំចេញស្ករត្នោតវិញឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង នាយកក្រុមហ៊ុនខនហ្វីរេល ដែលនាំចេញផលិតស្ករត្នោតទៅក្រៅប្រទេស លើកឡើងថា ​ខនហ្វីរេលបានសហការជាមួយ សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ចាប់តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ខណៈពេលនោះស្ករត្នោត​មាន​តម្លៃត្រឹម ៥០០ រៀល ក្នុង មួយគីឡូក្រាម ប៉ុន្តែដោយសារការខិតខំ​ប្រឹងប្រែងក្នុងស្វែងរក​ទីផ្សារនាំចេញ ស្ករត្នោតកំពង់ស្ពឺត្រូវបានបរទេសចាប់អារម្មណ៍ជាបន្តបន្ទាប់ មកដល់បច្ចុប្បន្ន​បានធ្វើឲ្យតម្លៃស្ករត្នោតហក់ឡើងជិត១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។

បច្ចុប្បន្នសមាគមមានដៃគូរប្រមូលទិញស្ករត្នោតជាច្រើន និងមានក្រុមហ៊ុននាំចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសជាង ១០ ក្រុមហ៊ុន​ ក្នុងនោះភាគច្រើនការនាំចេញស្ករសាច់ ​និងស្ករម៉្សៅម៉ត់។ ជុំវិញការនាំចេញនេះដែរ​ ក្រុមហ៊ុនខនហ្វីរេល ​បានប្រមូលទិញច្រើនជាងគេនៅក្នុងមួយឆ្នាំៗ ដែលកត្តាទាំងនេះ​បានបង្ហាញនូវការចូលរួមគាំទ្រ ​ដល់សហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់​កសិករអ្នកផលិតស្ករត្នោតខេត្តកំពង់ស្ពឺ ​មានលទ្ធភាព ​និងជីវភាពកាន់តែប្រសើរ៕