Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អំពើហិង្សាដោយអាវុធនៅអាមេរិក សម្លាប់មនុស្សចំនួន១៩.៨០៨នាក់ ក្នុងឆ្នាំ២០២៣

Media LNN | Jun 20, 2023
អំពើហិង្សាដោយអាវុធនៅអាមេរិក សម្លាប់មនុស្សចំនួន១៩.៨០៨នាក់ ក្នុងឆ្នាំ២០២៣
Clinic narith

អាមេរិក៖ យោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ ហ្គាន់ វ៉ាយអឹឡិន អាខាយ (Gun Violence Archive )អំពើហិង្សាដោយអាវុធ និងឧបទ្ទវហេតុបាញ់បោះសេរីនៅសហរដ្ឋអាមេរិក បានបណ្ដាលឲ្យមានមនុស្សជិត២ម៉ឺននាក់ស្លាប់នៅទូទាំងប្រទេសនៅឆ្នាំនេះ គិតត្រឹមថ្ងៃអាទិត្យ ១៨ មិថុនា។ ទិន្នន័យនេះ បានបង្ហាញថា ឧបទ្ទវហេតុទាក់ទងនឹងអាវុធ មានមនុស្សស្លាប់១៩.៨០៨នាក់ និងរបួសចំនួន ១៦.៨៩៧ នាក់ ក្នុងសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យដូចគ្នា។ 0a3b05d9751d289d63469106608eb42a-229

ក្នុងចំណោមជនរងគ្រោះទាំងអស់ មានអនីតិជនក្រោម១៧ឆ្នាំចំនួន៨២៧នាក់ ហើយក្នុងចំណោមអ្នករបួសទាំងអស់ មាន២.១៧៩នាក់ មានអាយុស្របាលគ្នា។

យោងតាមទិន្នន័យខាងលើ មានការបាញ់ប្រហារដ៏រង្គាលចំនួន៣១១លើក នៅទូទាំងសហរដ្ឋអាមេរិក នៅឆ្នាំនេះ គិតត្រឹមថ្ងៃអាទិត្យ មានន័យថា ក្នុងឧបទ្ទវហេតុមួយ មានជនរងគ្រោះ ៤នាក់ ឬ ច្រើនជាងនេះ ត្រូវបានបាញ់ឲ្យរងរបួសឬ ស្លាប់ ដោយមិនបញ្ចូលទាំងខ្មាន់កាំភ្លើងនោះ។  

សហរដ្ឋអាមេរិក ដែលមានចំនួនតិចជាង៥%នៃចំនួនប្រជាជនសរុបលើពិភពលោក  មានចំនួន៤៦% នៃជនស៊ីវិលអាចកាន់អាវុធបានរបស់ពិភពលោក។ 7e684d8e-35ac-4ab9-a215-306a89c83400-67

សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខ១ក្នុងពិភពលោក ក្នុងចំណោមប្រជាពលរដ្ឋដែលមានទាំងសិទ្ធិកាន់អាវុធផ្ទាល់ខ្លួន ទាំងករណីនៃឧបទ្ទវហេតុបាញ់ប្រហារសម្លាប់មនុស្សដ៏រង្គាល៕