Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បំណុលពលរដ្ឋថៃជាង៤០០ពាន់លាន$ ជាក្ដីបារម្ភធំអាចបង្កហានិភ័យដល់ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចថៃ

Media LNN | Jun 20, 2023
បំណុលពលរដ្ឋថៃជាង៤០០ពាន់លាន$ ជាក្ដីបារម្ភធំអាចបង្កហានិភ័យដល់ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចថៃ
Clinic narith

 ប្រទេសថៃគឺជាប្រទេសមួយក្នុងតំបន់អាស៊ានដែលមានប្រជាជនជំពាក់បំណុលច្រើនជាងគេបំផុតពោលគឺគិតត្រឹមដំណាច់ឆ្នាំ២០២២បំណុលគ្រួសារប្រជាជនបូកបញ្ចូលគ្នាមានរហូតដល់ទៅជាង៤៧០ពាន់លានដុល្លារដែលទំហំបំណុលនេះគឺស្មើនឹ៨៦.៩%នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ថៃបាត់ទៅហើយ។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post ថៃបានឲ្យដឹងថាកម្ចីផ្ទាល់ខ្លួន(personal loan) របស់ប្រជាជនថៃរំពឹងថានៅតែស្ថិតនៅក្នុងកម្រិតខ្ពស់ក្នុងរយៈពេលយូរដែលអាចបង្កហានិភ័យដល់ការប្រើប្រាស់ ក៏ដូចជាស្ថិរភាពហិរញ្ញវត្ថុនិងកំណើនសេដ្ឋកិច្ចរបស់ថៃរយៈពេលវែង។

 

តាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិរបស់ថៃបាបបង្ហាញថាគិតត្រឹមចុងត្រីមាសទី៤ឆ្នាំ២០២២កន្លងទៅបំណុលគ្រួសារថៃបានឡើងដល់១៥.៩ពាន់ពាន់លានបាត( ប្រមាណ៤៧០ពាន់លានដុល្លារ)កើនឡើង៣.៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ហើយស្មើនឹង៨៦.៩%នៃផលិតផលក្នុងស្រុកសរុប(GDP)។តាមពិតទៅកាលពីឆ្នាំ២០២១បំណុលពលរដ្ឋថៃបានហក់ខ្ពស់រហូតដល់ទៅ៩០%នៃផលិតផលក្នុងស្រុកសរុបប៉ុន្ដែនៅឆ្នាំ២០២២ក៏ធ្លាក់ចុះមកវិញបន្តិចមកត្រឹម៨៦%នៃGDP។  បើទោះជាកម្រិតបំណុលធ្លាក់ចុះបន្តិចពិតមែនប៉ុន្ដែវានៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ខណៈធនាគារកណ្ដាលរបស់ថៃចង់រក្សានៅត្រឹម៨០%ចុះក្រោមនៃទំហំGDP។

 ធនាគារកណ្ដាលរបស់ថៃបានកំណត់ថាបើកម្រិតបំណុលពលរដ្ឋថៃលើស៨០%នៃផលិតផលក្នុងស្រុកសរុបគឺអាចបង្កហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់ថៃរយៈពេលវែងនិងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ថៃផងដែរ។ បើមើលមកស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អត្រាអតិផរណានិងអត្រាការប្រាក់ ធនាគារកណ្ដាលថៃបានព្យាករថាប្រសិនបើគ្មានការអនុវត្តពីការរៀបចំឥណទានឡើងវិញទេនោះ កម្រិតបំណុលនឹងរក្សានៅ៨៤នៅត្រឹមឆ្នាំ២០២៧។

លោក Danucha Pichayanan រដ្ឋលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍនសង្គមនិងសេដ្ឋកិច្ចជាតិរបស់ថៃលោក Danucha បានសង្កត់ធ្ងន់ថាកម្រិតបំណុលពលរដ្ឋថៃអាចនឹងឈានដល់ចំណុលមួយដែលមានការព្រួយបារម្ភខ្លាំងដូច្នេះសម្រាប់រដ្ឋាភិបាលអាណត្តិបន្ទាប់ត្រូវតែត្រួតពិនិត្យឲ្យម៉ត់ចត់ហើយត្រូវដោះស្រាយបញ្ហានេះតាមរយៈការរៀបចំធ្វើឥណទានឡើងវិញនិងជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ពលរដ្ឋថៃ។លោកបានបន្ថែមទៀតថាបញ្ហាបំណុលពលរដ្ឋថៃនេះមិនមែនប៉ះពាល់តែពលរដ្ឋនោះទេ ប៉ុន្ដែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលជាពិសេសនឹងកាត់បន្ថយតម្រូវការដែលជាកត្តាជំរុញសេដ្ឋកិច្ច។ លើសធ្វើឲ្យពលរដ្ឋជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរទៀតផង។

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្នបំណុលរបស់ប្រជាជនថៃកាន់តែកើនឡើងគឺកើតចេញពីការទិញអចលនទ្រព្យជាពិសេសទិញផ្ទះបង់រំលស់។ បើគិតត្រឹមត្រីមាសទី៤ឆ្នាំ២០២២កន្លងទៅបំណុលលើការទិញអចលនទ្រព្យរបស់ប្រជាជនថៃកើនឡើងចំនួន៥.២%៕