Alynana Media Cambodia
Icon Collap
clinic narit

ទីផ្សារគោនៅតែបន្តធ្លាក់ចុះធ្វើឱ្យអ្នកចិញ្ចឹមខ្នាតតួចមួយចំនួនចង់បោះបង់អាជីពនេះ

Media LNN | Jun 21, 2023
ទីផ្សារគោនៅតែបន្តធ្លាក់ចុះធ្វើឱ្យអ្នកចិញ្ចឹមខ្នាតតួចមួយចំនួនចង់បោះបង់អាជីពនេះ
Clinic narith

ទីផ្សារគោ នៅតែបន្តធ្លាក់ចុះតម្លៃ ធ្វើឱ្យអ្នកចិញ្ចឹមលក្ខណៈគ្រួសារ កាត់បន្ថយការចិញ្ចឹម ដោយសារការចំណាយលើស​ចំណូល។លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោស្រុកតំបែ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមគោខ្នាតតូច ឬលក្ខណៈគ្រួសារ បានកាត់បន្ថយការចិញ្ចឹមជាបន្តបន្ទាប់ ដោយនៅឈរជើងបានតែអ្នកចិញ្ចឹមលក្ខណៈ​កសិដ្ឋាន​ធំៗប៉ុណ្ណោះ។  លោកបានបន្តថា តម្លៃគោរស់នៅលើទីផ្សារបានធ្លាក់ចុះពី ​ ១,៥០០០ រៀល​ ​​មកត្រឹម​ត្រឹម​ ១០,០០០ រៀល ​ ក្នុងមួយគីឡូក្រាម។71e40801946a758b5ec25903276459a3-28

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​គោរូបនេះ បានឱ្យដឹងដូច្នេះថា «មួយរយៈពេលចុងនេះ កសិករចិញ្ចឹមគោ មានកសិដ្ឋានតូចៗ​មួយចំនួន ត្រូវឈប់ចិញ្ចឹម ដោយតម្លៃ​ទីផ្សារ​គោ​រស់​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង, បញ្ហាចម្បងនោះ គឺថ្លៃចំណាយ​ទៅលើការចិញ្ចឹម លើសចំណូលដែលទទួលបាន»។សព្វថ្ងៃកសិដ្ឋានលោក ហួត លាង ចិញ្ចឹមគោប្រមាណជិត ៨០០ក្បាល ស្ថិតនៅក្នុងភូមិតារាម ឃុំចុង​ជាច ស្រុកតំបែ ខេត្តត្បូងឃ្មុំ។ លោកបានចាប់របរចិញ្ចឹមគោ​នេះ តាំងឆ្នាំ ២០១៣ មកម្លេះ​ដោយចាប់ផ្ដើមត្រឹមតែគោចំនួន ៧ ក្បាលប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងបញ្ហាទីផ្សារគោនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វនៅកម្ពជា បានប្រាប់កម្ពុជាថ្មីថា វិស័យចិញ្ចឹមសត្វនៅកម្ពុជា នាពេលបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈមទីផ្សារស្ទើរទាំងអស់ មិនថាតែទីផ្សារគោនោះទេ។លោកបានបន្តថា ការផ្គត់ផ្គង់សាច់គោមិនមានបញ្ហានោះឡើយ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺពុំសូវមានតម្រូវការ។ ពុំសូវមានតម្រូវការ ដោយសារពលរដ្ឋមិនសូវចាយលុយ។ ប្រធានសមាគមរូបនេះ សង្កេតឃើញថា បច្ចុប្បន្ន​ពលរដ្ឋហាក់ដូចជាមិនសូវចំណាយលុយទៅលើការទិញរបស់របរក៏ដូចជា ត្រីសាច់ប៉ុន្មានទេ ដែលកត្តានេះ នាំឱ្យអ្នកចិញ្ចឹមជាប់គាំងពិបាកនៅក្នុងការបញ្ចេញទៅលើទីផ្សារ។11-IMG_6459-96

លោក ស្រ៊ុន ពៅ បានអំពាវនាវដល់ប្រជាកសិករទាំងអស់​​ ដែលមាន​មុខរបរចិញ្ចឹមសត្វ ឬចិញ្ចឹមគោ កុំបោះបង់​ចោលអាជីពនេះ ត្រូវជម្នះបន្តការខិតខំប្រឹងប្រែងចិញ្ចឹម តាមស្តង់ដារបច្ចេកទេស វិជ្ជាជីវៈ​ឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់​ផ្គង់ទីផ្សារក្នុងស្រុក និងត្រៀមនាំចេញនៅពេលខាងមុខ៕