Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមបង្កើនការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួននៅកម្ពុជា និងថៃ

Media LNN | Jun 21, 2023
វៀតណាមបង្កើនការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួននៅកម្ពុជា និងថៃ
Clinic narith

ពិព័រណ៍ទេសចរណ៍វៀតណាម – ទីក្រុងហូជីមិញ ដឹកនាំដោយ Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ក្រុងត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃច័ន្ទនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍វៀតណាមប្រមាណ ២០ នាក់ និងអ្នកតំណាងមន្ទីរពេទ្យ វៀតណាមជាច្រើនរូបទៀត។

ពិព័រណ៍ទេសចរណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីផ្តោតសំខាន់លើការបង្ហាញពីភាពសម្បូរបែបនៃផលិតផល និងសេវាកម្មទេសចរណ៍ថ្មីនៅក្នុងប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ។ទេសចរណ៍វេជ្ជសាស្រ្តគឺជាចំណុចលេចធ្លោដែលត្រូវបានបង្ហាញនៅក្នុងកម្មវិធី។

នៅក្នុងកម្មវិធីនេះ គណៈប្រតិភូទេសចរណ៍នឹងបង្កើតបណ្តាញជាច្រើនដើម្បីបង្ហាញពីឱកាសសហប្រតិបត្តិការក្នុងការបង្កើនចំនួនអ្នកធ្វើដំណើរពីកម្ពុជា និងថៃទៅកាន់ប្រទេសវៀតណាម។

កម្មវិធីនេះក៏មានគោលបំណងប្រែក្លាយទេសចរណ៍វេជ្ជសាស្រ្តទៅជាកត្តាជំរុញទេសចរណ៍របស់ទីក្រុងហូជីមិញផងដែរ។

Hieu បាននិយាយ ថាពិព័រណ៍ទេសចរណ៍ នឹងធ្វើឲ្យប្រទេសវៀតណាម ជាពិសេសទីក្រុងហូជីមិញ ក្លាយជាគោលដៅទេសចរណ៍លេចធ្លោ និងទាក់ទាញ។

ទីក្រុងហូជីមិញមានទំនាក់ទំនងល្អជាមួយប្រទេសកម្ពុជា និងមានប្រព័ន្ធមធ្យោបាយធ្វើដំណើរអំណោយផល ក៏ដូចជាការលើកលែងទិដ្ឋាការ ដែលធ្វើឱ្យប្រទេសនេះកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរកម្ពុជា។

Ngo Van Tuat ទីប្រឹក្សារដ្ឋមន្ត្រីនៃស្ថានទូតវៀតណាមប្រចាំកម្ពុជាបាននិយាយថា តាមរយៈពិព័រណ៍ទេសចរណ៍នៅកម្ពុជា សេវាទេសចរណ៍នៅទីក្រុងហូជីមិញនឹងកាន់តែមានប្រជាប្រិយភាព ដែលធ្វើអោយវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនទៅមុខ។

នៅចន្លោះខែមករា ដល់ខែឧសភា វៀតណាមបានស្វាគមន៍ភ្ញៀវកម្ពុជាជាង ១៦៧,០០០នាក់ ស្មើនឹង ៣,៦៣ភាគរយនៃចំនួនភ្ញៀវអន្តរជាតិសរុបរបស់ប្រទេស។

សម្រាប់ប្រទេសថៃ កម្មវិធីពិព័រណ៍ទេសចរណ៍នេះនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកក្នុងខែនេះ បន្ទាប់ពីត្រូវបានបញ្ចប់នៅក្នុងប្រទេសកម្ពុជា ដោយនឹងមានការចូលរួមពីក្រុមហ៊ុនទេសចរណ៍ថៃ និងតំណាងមន្ទីរពេទ្យល្បីៗទៀត។

ជាផ្នែកមួយនៃកម្មវិធី គណៈប្រតិភូវៀតណាមនឹងទៅទស្សនាមន្ទីរពេទ្យ Bumrugrad និង Vinmut ដែលមានភាពល្បីល្បាញខាងទេសចរណ៍វេជ្ជសាស្រ្តក្នុងប្រទេសថៃ។