ម្ចាស់ក្រុមហ៊ុនផលិតអង្ករក្នុងប្រទេសឡាវ បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេ ក្នុងការនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំក្រោយ បន្ទាប់ពីការនាំចេញអង្កររបស់ឡាវចូលទីផ្សារអឺរ៉ុប ទើបទទួលជោគជ័យនាពេលថ្មីៗនេះ។
ប្រធានក្រុមហ៊ុន Champahom Trading Import-Export Company លោកស្រី Bounhieng Phommyxay បាននិយាយថា ក្រុមហ៊ុនរបស់អ្នកស្រីបានត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញអង្ករទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៣ ហើយនឹងចាប់ផ្តើមនាំចេញជាផ្លូវការនៅដើមឆ្នាំ ២០២៤។