ប្រទេសវៀតណាមរកចំណូលបានជាង ៥០០លានដុល្លារពីការនាំចេញទុរេនក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣នេះ ដែលស្មើនឹងការកើនឡើង ១៨ដង បើធៀបនឹងឆ្នាំមុន
ប្រទេសវៀតណាមបាននាំចេញទុរេនជាង ៦៥,០០០តោនក្នុងអំឡុងខែមករា ដល់ខែឧសភា កើនឡើង ៤១ភាគរយ បើធៀបនឹងចំនួនសរុបកាលពីឆ្នាំ២០២២ ក្នុងនោះប្រទេសចិនរ៉ាប់រងការបញ្ជាទិញរហូតដល់ ៩៧ភាគរយ នេះបើយោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ផ្លែទុរេនវៀតណាមបានចូលដល់រដូវប្រមូលផលកាលពីខែឧសភា ដូច្នេះតម្លៃនៃការនាំចេញផ្លែឈើបានកើនឡើងខ្ពស់បំផុតដល់ទៅ ៣៣២លានដុល្លារ ពោលគឺខ្ពស់ជាង ១០ដង បើធៀបនឹងខែមេសា។ - ប្រភព៖